© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មរណមាតា និងព្រះរាជបុត្រ បានជួបគ្នាដោយចៃដន្យ ដោយចាប់ពីពេលនោះ ទ្រង់បានពេញព្រះទ័យជាប់ចិត្តស្រឡាញ់ដកមិនរួច។ ថ្លែងពីម្តាយកូននាងកាឡី បានលបតាមដានដឹងថា មរណមាតា កំពុងតែត្រូវបានបុរសម្នាក់លួចមានទំនាក់ទំនងហើយនោះ ក៏បានពាំនាំដំណឹងនេះទៅប្រាប់លោកឪពុក។ ឪពុកជាកុដុម្ពីក៏ និងម្តាយចុង រួមទាំងកូនស្រីទាំងពីរ បានវាយធ្វើបាបយ៉ាងដំណំទៅលើមរណមាតា។
ព្រះរាជបុត្រ បានឃើញពីរូបភាពវេទនាដែលពួកគេបានធ្វើមកលើមរណមាតាហើយ ក៏សម្រេចចិត្តនាំនាងភៀសខ្លួនទៅនៅផ្ទះរបស់ដង្ខៅស្រុកមួយរយៈ។ មរណមាតា ក្រោយពីបានព្យាលបាលខ្លួនជាហើយ ក៏ក្រាបសំពះសុំព្រះរាជបុត្រទៅរស់នៅ បម្រើលោកឪពុក និងម្តាយចុងវិញ។ និស្ស័យកម្មរបស់មរណមាតា បានរុញច្រានឲ្យនាងក្លាយជាកូនស្រីដែលមានចិត្តកត្តញ្ញូចំពោះឪពុក បើទោះបីជាឪពុកមិនបានផ្តល់ក្តីស្រឡាញ់ដល់ខ្លួនយ៉ាងណាក៏ដោយ។ ក្នុងគ្រានោះ ព្រះរាជបុត្រ បានសម្រេចក្រាបសុំម្តាយរបស់មរណមាតា ដែលកើតជាដើមរលួសមាស ដើម្បីសុំរៀបអភិសេកជាមួយ។ ដោយហេតុថា ជាគូនឹងគ្នា ព្រលឹងនាងកុលកេសី ជាម្តាយ បានលើកមរណមាតាឲ្យទៅព្រះរាជបុត្រជាព្រះមហេសី ហើយព្រមចាកចេញពីព្រៃទៅរស់នៅជាមួយកូនក្នុងព្រះរាជវាំងវិញ។
នៅថ្ងៃហែរហមមរណមាតាចូលព្រះរាជវាំង មរណមាតា បែរជាត្រូវឃុំខ្លួននៅក្នុងខ្ទម ហើយអ្នកដែលជំនួសនាងនោះ បែរជាកូនស្រីរបស់កាឡីទៅវិញ។ ដំណើរសាច់រឿង នៅភាគបន្ទាប់នេះ តើនាងមរណមាតាក្លែងក្លាយ នឹងត្រូវទទួលរងនូវបាបកម្មបែបណាខ្លះចំពោះទង្វើរបស់ខ្លួន ក្រោយបានចូលទៅរស់នៅក្នុងព្រះរាជវាំងហើយនោះ? សូមបន្តតាមដានទស្សនានៅក្នុងរឿង «មរណមាតា» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ