© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្គ្រាមស្នេហានៅក្នុងគ្រួសារអភិជន រវាង ម៉ាក់លីន និងម៉ាក់ធំ ដែលអ្នករងគ្រោះគឺជាកូនៗទៅវិញ។ អើយ និងលីតា ក្រោយពីរៀបការរួច ក៏មានកូនដើម្បីបន្តត្រកូលឲ្យគ្រួសារខាងឪពុកដែលជាអ្នកមានទ្រព្យស្តុកស្តម។ ដំណឹងមួយនេះ មិនបានធ្វើឲ្យលីនជាម្តាយមានចិត្តរីករាយនោះទេ ផ្ទុយទៅវិញ គាត់កាន់តែខឹងខ្លាំងឡើងៗ ។ ចំណែកឯ ម៉ាក់ធំដែលជាប្រពន្ធក្រោយ កើតចិត្តច្រណែនឈ្នានីស ភ័យខ្លាចទ្រព្យសម្បត្តិទាំងអស់ត្រូវធ្លាក់ទៅលើអើយ ហើយទុកឲ្យដាវដែលជាកូនស្រីត្រូវរស់នៅដោយគ្មានមុខជំនួញអ្វីទាំងអស់។
ថ្ងៃមួយ លីតា បានទៅរកអើយដល់ក្រុមហ៊ុន បំណងសម្តែងអារម្មណ៍រំភើបដែលខ្លួនមានកូនជាមួួយគ្នា។ ថ្ងៃនោះ ដាវ ដោយសារតែមានចិត្តកំហឹង នឹងក្តីស្រឡាញ់ដែលឪពុកមានឲ្យកូនមិនស្មើគ្នាផងនោះ គេក៏បានសំដៅទៅរករឿងលីតាទាំងកំរោល។ កម្មពៀរ ក៏បានធ្លាក់មកលើដាវជាអ្នកទទួល ដោយថ្ងៃដដែលនោះ ម្តាយដាវ មានបំណងចង់សម្លាប់កូនក្នុងផ្ទះរបស់លីតា ដោយបើករថយន្តបំបុក។ សំណាងអាក្រក់ និងផលកម្មតបស្នងភ្លាម អ្នកដែលត្រូវជួបនឹងគ្រោះថ្នាក់ បែរជាដាវទៅវិញ។ ដាវ រត់ទៅរងជំនួសលីតា ដែលបណ្តាលឲ្យឡានរបស់ម៉ាក់ធំត្រូវជាន់បុកយ៉ាងពេញទំហឹង។
គ្រប់គ្នាភ្ញាក់ផ្អើល រួមទាំងលីតាផងដែរ ហេតុអ្វីដាវត្រូវមកជួបរឿងបែបនេះ។ តើដំណើរសាច់រឿង នឹងទៅជាយ៉ាងណា បើដាវនឹងបាត់បង់ជីវិត ? ហើយម្តាយរបស់នាង នឹងបង្កររឿងបែបណាទៀត ចំពោះម្តាយកូនអើយ ? សូមបន្តរង់ចំាទស្សនាភាគបន្តនៅក្នុងរឿង «ស្រមោលស្នេហ៍អភ័ព្វ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ