© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការទន្ទឹងរង់ចាំពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តាមរយៈកម្មវិធីតន្ត្រីនានានៅចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍ភីអិនអិន។ ក្នុងនោះ កម្មវិធីប្រគំតន្ត្រី AD Concert 2021 ក៏តែងតែមិនភ្លេចនូវការនាំយកនូវផ្ទាំងទស្សនីយ៍ភាពកម្សាន្ត ដូចជា ចម្រៀង សិល្នៈសម្តែងផ្សេងៗ ជារៀងរាល់សប្តាហ៍។ នារាត្រីថ្ងៃសុក្រនេះដែរ ដែលត្រូវជាមួយនឹងថ្ងៃបុណ្យឈប់សម្រាក អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពីកម្មវិធីក៏នឹងបានអញ្ជើញវត្តមានសិល្បៈករល្បីៗ ដែលមានទឹកសមសំលេងយ៉ាងពីរោះជាប់ចិត្ត អមដោយការសម្តែងឈុតឆាកនានានៅក្នុងសាច់រឿងនៃបទចម្រៀង។ ក្នុងនោះ តារាចម្រៀងស្រីពីររូប ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានទេពកោសល្យក្នុងការបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ថ្នមថ្នាក់ដួងចិត្តអ្នកទស្សនាឲ្យលន្លងលន្លោចទៅតាមចង្វាក់ភ្លេង ។ នោះគឺ អ្នកនាង សុគន្ធ នីសា និងកញ្ញា ផន ស្រីខួច ដែលជាតារាចំរៀងច្រើនឆ្នាំ មានបទពិសោធន៍ក្នុងវិថីសិល្បៈ។ ពីតារាចម្រៀងស្រីទាំងពីររូបនេះ នឹងត្រៀមនាំយកនូវបទជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ ប្រពៃណី ដែលមានអត្ថន័យជាប់ទាក់ទងនឹងព្រះរាជពិធីបុណ្យអុំទូកផងដែរ។
តារាកិត្តិយស អ្នកនាង សុគន្ធ នីសា
តារាកិត្តិយស កញ្ញា ផន ស្រីខួច
លើសពីនេះទៀត ក៏មានការចូលរួមវត្តមាន តារាកិត្តិយស ប្រុសស្រីពីររូបទៀត គឺ កញ្ញា ខៀវ ដាឡិច និងលោក ពេជ្រ រ៉ាស័ក្ក ដែលពួកគាត់នឹងចូលមកបន្ថែមនូវបរិយាកាសតន្ត្រីទាំងមូលឲ្យកាន់តែរីករាយ ពោរពេញដោយភាពស្រស់ស្រាយ បម្រើជូនទៅដល់អ្នកទស្សនា។
តារាកិត្តិយស លោក ពេជ្រ រ៉ាស័ក្ក
តារាកិត្តិយស កញ្ញា ខៀវ ដាឡិច
ដើម្បីទទួលយកនូវពេលវេលា កម្សាន្ត នាថ្ងៃបុណ្យឈប់សម្រាក ដែលអមដោយ ការកំដរអារម្មណ៍នូវកម្រងបទចម្រៀងពីរោះៗនោះ សូមកុំភ្លេចរង់ចាំការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី AD Concert 2021 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីថ្ងៃវេលាម៉ោង ០៧ យប់៕
ឧបត្ថម្ភផ្តាច់មុខដោយ៖
AD ម្ភៃឆ្នាំនៅកម្ពុជា !
AD សម្បូរវីតាមីន ! ញុំា AD ជួយពង្រឹងប្រព័ន្ធការពារ! ធ្វើឲ្យរាងកាយរឹងមាំ!
AD ឈ្នះរង្វាន់អស់ស្ទះ !
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ