© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រាជកិច្ច និងទំនួសជាច្រើន ត្រូវធ្លាក់មកលើព្រះមហេសលីវអើជាអ្នកគ្រប់គ្រងនៅពីក្រោយព្រះរាជបុត្រ ដែលត្រូវបានឡើងស្នងរាជបន្តពីអតីតស្តេច។ ព្រះរាជបុត្រ មានវ័យនៅក្មេង ទ្រង់ចាប់ផ្តើមមិនពេញចិត្តចំពោះការតែងតាំងជាព្រះអង្គឡើយ ហើយបោះបង់ចោលកិច្ចការធំៗ និងនៅតែប្រើទម្លាប់ដូចជាកូនក្មេងដដែល។
ថ្ងៃមួយ ដោយសារតែទ្រង់មិនមានព្រះទ័យល្អ ទ្រង់បានគេចខ្លួនពីបន្ទប់សិក្សារ ហើយបណ្តោយឲ្យគ្រប់គ្នានៅក្នុងព្រះរាជវាំង មានការភិតភ័យយ៉ាងខ្លាំង។ ព្រះមហេសី ក្រោយពីបានឃើញនូវសកម្មភាពរបស់ព្រះអង្គតូច ហាក់ដូចជាមិនសប្បាយចិត្ត និងមិនខ្វល់ខ្វាយតំណែងជាស្តេចគ្រប់គ្រងនគរហើយនោះ ទ្រង់ក៏បានរៀបរាប់បង្ហាញពីអារម្មណ៍ក្នុងនាមជាព្រះជាមាតា ដោយទឹកមុខសោកសៅ។
មួយឃ្លាដែលចេញពីព្រះមហេសី ដោយលាយឡំនឹងទឹកមុខក្រៀមក្រំនោះ បានលួងលោមព្រះរាជបុត្រ ឲ្យព្រមទទួលយកនូវការអង្វរករពីព្រះមាតា ហើយងាកព្រះទ័យមក រៀនសូត្រ ពីរាជកិច្ចនគរវិញ។
តើដំណើរសាច់រឿង នៅក្នុងភាពនេះ តួអង្គ ព្រះមហេសីលីវអើ មានព្រះបន្ទួលបែបណាខ្លះ ទើបអាចធ្វើឲ្យព្រះអង្គតូចព្រមទទួលយក ហើយកែប្រែចិត្តគំនិតទៅរៀនសូត្រ នឹងរាជកិច្ចវិញនោះ? សូមរង់ចាំទស្សនានៅក្នុងរឿង «ម្ចាស់ក្សត្រីយ៍រាជវង្សសុង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ