© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីភាពយន្តសំណើច ចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍ភីអិនអិន នឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជននូវចំណងដៃសាច់រឿងជាបន្តបន្ទាប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ សម្រាប់ថ្ងៃសៅរ៍ សប្តាហ៍ថ្មីនេះដែរ ពីកម្មវិធីភាពយន្តកំប្លែង ក៏នឹងពាំនាំយកនូវកម្រងសាច់រឿងមួយទៀត ដែលធានាថាសើចតាំងពីដើមរហូតដល់ចប់។
«Tik Tok ខកស្នេហ៍ »ដែលសាច់រឿងកំប្លែងខ្លីថ្មី ចូលរួមសម្តែងពីតារាសម្តែងយុវវ័យដ៏ស្រស់សោភា រួមមានដូចជា កញ្ញា ម៉ៃ ប៊ី ( តួអង្គ ត្រាវ) , លោក ម៉ារីអូ ( តួអង្គ ភក្តី) , កញ្ញា ម៉ូណា ( តួអង្គ ស្ករ) , លោក អ៊ុំ សុវណ្ណគិរី( តួអង្គ ហុង), លោក សន ពិសិដ្ឆ ( តួអង្គ សង្សារស្ករ) និងលោក លាង ឧត្តម ( តួអង្គ ឪពុកស្ករ) ។
ជាមួយនឹងសាច់រឿង ដែលបង្ហាញពីគូស្នេហ៍បែបកំប្លុកកំប្លែង បោកបញ្ឆោតចិត្ត តែចុងក្រោយ ពួកគេក៏បានរកឃើញស្នេហាពិតរៀងៗខ្លួន។ លើសពីនេះទៀត ទស្សនិកជន នឹងទប់សំណើចមិនបាន ពីពាក្យសម្តែង ផ្លែផ្កា ឌឺដងគ្នា រវាងតួអង្គនីមួយៗ ដែលនេះ នឹងបង្កើតបានជាឈុតឆាកអស់សំណើចជាច្រើន។
សូមកុំភ្លេចតាមដានទស្សនាការមកដល់នៃសាច់រឿង «Tik Tok ខកស្នេហ៍ »នៅក្នុងកម្មវិធី «ភាពយន្តកំប្លែង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យប់ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ