© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីដ៏ពេញនិយមសម្រាប់កុមារា កុមារី គ្រួសាររីករាយ ខិតជិតចូលមកដល់សប្តាហ៍ថ្មីទៀតហើយជាមួយវត្តមានពីកុមារី រី សេរីរ័ត្ន និងអ្នកម៉ាក់។ ដូចសព្វដង ពីកម្មវិធី តែងតែបានរៀបចំនូវរង្វាន់ជាច្រើនសម្រាប់ប្អូនៗដែលចូលរួមលេងក្នុងកម្មវិធី។ អ្វីដែលសំខាន់ថាតើប្អូនៗដែលចូលរួមលេងអាចឆ្លងផុតវគ្គនីមួយៗបានដែរឬទេ?
សេរីរ័ត្ន ជាកុមារីមួយរូបដែលមានចិត្តក្លាហានឡើងមកលេងក្នុងកម្មវិធីមួយនេះ ដោយប្តេផ្ញាថានឹងអាចយកឈ្នះវិញ្ញសារហ្គេមទាំងបីវគ្គតែម្តង។ ក្នុងវគ្គទីមួយប្អូនស្រីប៉ះចំវិញ្ញាសារសោតវិញ្ញា គឺតម្រូវអោយប្អូនស្តាប់បទចម្រៀង និងច្រៀងតាមដើម្បីអោយអ្នកម៉ាក់ទស្សន៍ទាយតើបទនេះចំណងជើងអ្វី និងច្រៀងដោយតារាចម្រៀងរូបណា? វគ្គទីពីរមកដល់ប្អូនបង្វិលកងប៉ះចំវិញ្ញាសារជីវហាវិញ្ញាណ គឺប្អូនត្រូវភ្លក់រសជាតិ រួចពន្យល់ទៅកាន់អ្នកម៉ាក់ អោយអ្នកម៉ាក់ទស្សន៍ទាយ។ និងចុងក្រោយប៉ះចំវិញ្ញាសារ កាយវិញ្ញាណ តម្រូវអោយប្អូនស្ទាបនូវរបស់ដែលក្រុមកាងារដាក់ជូន។ ស្ទាបយល់ហើយ ប្អូនត្រូវពន្យល់ទៅកាន់អ្នកម៉ាក់។
តើទាំងបីវគ្គនេះប្អូនស្រី និងអ្នកម៉ាក់ធ្វើបានល្អដែរឬទេ? បើចង់ដឹងច្បាស់សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធី គ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ភីអិនអិន Pnn-TvCambodia។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត