© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារឿងមួយ ដែលធ្វើឲ្យមន្ត្រីធំៗមានការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីមានការស្វែងរកព្រះរាជបណ្តាំរបស់អតីតស្តេចដែលបានសោយទីវង្គត់ទៅ។ នៅថ្ងៃដែលព្រះសពរបស់ព្រះអង្គ ត្រូវបានគេយាងចូលមកធ្វើពិធីក្នុងព្រះរាជវាំងវិញនោះ ស្នំឯកឈិនក៏បានស្លាប់បាត់បង់ជីវិតទៅជាមួយគ្នាដែរ ដោយបន្សល់ទុកនូវអាថ៌កំបាំងជាច្រើន ពីព្រះរាជបណ្តាំ។
មន្ត្រីធំៗ រួមទាំងឧបរាជក្នុងព្រះរាជវាំង កើតទុក្ខមិនសុខចិត្ត នាំគ្នាស្វែងរកព្រះរាជបណ្តាំ នៅក្នុងដំណាក់របស់ស្នំឯកឈិន ទាំងដែលសពកំពុងតែតំកល់នៅក្នុងដំណាក់នោះនៅឡើយ។ ព្រះមហេសី ទ្រង់ខ្ញាល់យ៉ាងខ្លាំង ពីការមិនគោរពសពស្នំឯកឈិន ពីមន្ត្រីៗទាំងអស់នោះ ហើយទ្រង់មិនអនុញ្ញាតិឲ្យអ្នកណាម្នាក់ មកស្វែងរកនៅលើព្រះកាយរបស់ស្នំឯកជាដាច់ខាត។
គ្រប់មន្ត្រីជំនិត និងមន្ត្រីចាស់ៗដែលបម្រើរាជកិច្ចជាច្រើនឆ្នំាហើយនោះ បានលួចសម្តែងការមិនពេញចិត្តចំពោះរាជបញ្ជាររបស់ព្រះមហេសីលីវអើ ប៉ុន្តែដោយសារតែព្រះមហេសី ជាស្ត្រីដែលវៃឆ្លាត អាចគ្រប់គ្រង រាជកិច្ចបាន មន្ត្រីទាំងអស់នោះក៏ពុំហ៊ានជំទាស់ និង ទុករឿងរកព្រះរាជបណ្តាំមួយឡែកសិន។
តើមានអ្វីជាអាថ៌កំបាំង ទើបបានជាព្រះមហេសីលីវអើ មិនព្រមឲ្យស្វែងរកព្រះរាជបណ្តំា នៅលើខ្លួនសាកសពរបស់ស្នំឯកឈិន? ចង់ដឹងថា តើសាច់រឿងនេះ នឹងបកស្រាយបែបណានោះ? សូមរង់ចាំទស្សនានៅក្នុងរឿង« ម្ចាស់ក្សត្រីយ៍រាជវង្សសុង»ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ