© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ស្ថានីយទូរទស្សន៍ភីអិនអិន ដែលតែងតែពាំនាំយកនូវភាពសប្បាយរីករាយតាមរយៈកម្មវិធីតន្ត្រីកម្សាន្តនានា។ ក្នុងនោះ ដូចជា កម្មវិធីប្រគំតន្ត្រី Freshy Happy Concert ដែលជាកម្មវិធីតន្ត្រីបែបយុវវ័យ លាយឡំនឹងការសម្តែងសិល្បៈជាច្រើន ពីវត្តមានតារាកិត្តិយសវ័យក្មេង។ សប្តាហ៍ថ្មី នៃរសៀលថ្ងៃអាទិត្យនេះដែរ ទស្សនិកជននឹងបានកម្សាន្តនូវបទចម្រៀងពីរោះៗ ពីតារាចម្រៀងដួងចិត្តយុវវ័យមួយរូប ដែលមានឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ។ នោះគឺ លោក ណុប បាយ៉ារិទ្ធ ដែលសម្រាប់វត្តមានរបស់លោកលើកនេះ គឺនឹងធ្វើឲ្យទស្សនិកជនរំភើប ប្លែកអារម្មណ៍ អមដោយការបកស្រាយក្រោមទឹកដមសំនៀងដ៏ក្រអួនក្រអៅ។ ទស្សនិកជន តើនៅចាំទេ« យើងអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា» ដែលជាបទមនោសញ្ចេតនា ស្នេហា កម្សត់ ចាក់ដោតទៅដល់សាច់រឿងពិតៗរបស់យុវវ័យ តាមរយៈសំនៀងរបស់លោកផ្ទាល់។ លោក ក៏នឹងត្រៀមរួចរាល់នូវការជ្រើសរើសយកនូវបទណាមួយ ដែលនៅតែជាបទសំណព្វចិត្តអ្នកគាំទ្រ ដូចជាបទខាងលើជាដើម។
តារាកិត្តិយស លោក ណុប បាយ៉ារិទ្ធ
ជាមួយគ្នានេះ វត្តមានតារាកិត្តិយស៣រូបទៀត ក៏នឹងចូលខ្លួនមកបន្ថែមឲ្យបរិយាកាសតនន្ត្រីកាន់តែមានន័យខ្លាំងឡើងៗ នោះគឺ កញ្ញា ចាន់ឡៃ វល័ក្ខ , លោក ហេង ចន្ទវិសាល និងកញ្ញា កែវ សុបញ្ញា ។ ពួកគាត់ គឺជាសិល្បៈករមានបទពិសោធន៍ចម្រៀងជាច្រើនឆ្នាំ ដែលអាចបកស្រាយចម្រៀង បានយ៉ាងពីរោះ រណ្តំចិត្ត អមដោយបទភ្លេងប្រគំឡើង លើឆាកទាំងមូល។
តារាកិត្តិយស កញ្ញា ចាន់ឡៃ វល័ក្ខ
តារាកិត្តិយស កញ្ញា កែវ សុបញ្ញា
តារាកិត្តិយស លោក ហេង ចន្ទវិសាល
សូមកុំភ្លេចទទួលយកនូវពេលវេលាដ៏រីករាយនេះ តាមរយៈកម្មវិធីតន្ត្រី Freshy Happy Concert ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ