© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ផ្ទាំងទស្សនីយ៍ភាពកំប្លែង ល្អសើច បានមកទៀតហើយ នាចុងសប្តាហ៍នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ទស្សនិកជន នឹងទទួលបានសំណើចសើចក្អាកក្អាយ ជាមួយនឹងសាច់រឿងថ្មីជាបន្តបន្ទាប់ ដោយការមកដល់នៃសប្តាហ៍ទីពីរនេះដែរ ក៏នឹងធ្វើឲ្យអារម្មណ៍អ្នកទស្សនាជក់ចិត្ត ពីសាច់រឿងខ្មោចបែបកំប្លែងៗ។
ភាពយន្តកំប្លែងខ្លី ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្តនោះគឺ រឿង «សង្សារខ្មោច» ដែលតួឯកស្រី សម្តែងដោយកញ្ញា ហ្វា ហ្វា ជាតារាសម្តែង ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងក្នុងវិស័យភាពយន្តសិល្បៈ។ ក្រៅពីនេះទៀត ក៏មានវត្តមាន តារាៗសម្តែងប្រុសស្រីល្បីៗជាច្រើនដួងទៀត ដែលនឹងធ្វើឲ្យសាច់រឿង ដ៏រន្ធត់ លាយឡំ នឹងឈុតឆាកសំណើចនេះកាន់តែល្អមើលខ្លាំងឡើងៗ។
សង្សារខ្មោច ជាសាច់រឿងកំប្លែងដែលនិយាយពីនារីរូបស្រស់ម្នាក់ ត្រូវបានគេសម្លាប់ដោយមិនដឹងថាអ្នកណាជាឃាតករ។ ដើម្បីស្វែងរកយុត្តិធម៌ឲ្យខ្លួន ស្រីស្អាតរូបស្រស់នេះ សុខចិត្តធ្វើជាសង្សាររបស់បុរសម្នាក់ ដើម្បីជួយឲ្យគេអាចរកឃាតករសម្លាប់ខ្លួនបាន។
ចង់ដឹងថា តើ សង្សារខ្មោច មានឈុតឆាក កំប្លែងៗ លាយឡំជាមួយនឹងការលងបន្លាចដ៏ព្រឺព្រួចបែបណាខ្លះ សូមរង់ចាំទស្សនានៅក្នុងកម្មវិធី «ភាពយន្តកំប្លែង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ