© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទំនាក់ទំនង ឡាលីន និង វិត្រា ត្រូវបានបែកធ្លាយទៅដល់រ៉ូហ្សា ហើយនាងបានយកហេតុផលមួយនេះ ដើម្បីបំផ្លាញគ្រួសាររបស់វិត្រា។ ពោះរបស់ឡាលីន ចាប់ផ្តើមធំ ហើយធ្វើឲ្យគ្រប់គ្នានៅក្នុងក្រុមហ៊ុន មានការសង្ស័យ ប៉ុន្តែមិនមានអ្នកណាម្នាក់ហ៊ាននិយាយអ្វីចេញឡើយ។ រ៉ូហ្សា បើទោះបីជាខ្លួនកំពុងតែមានប្រុសខាងក្រៅ ក្បត់ចិត្តវិត្រាក៏ដោយ ក៏នាងតែព្រហើន មិនខ្លាចញញើត យករឿងស្នេហាលួចលាក់របស់វិត្រា ទៅប្តឹងម្តាយក្មេកយ៉ាងតក់ក្រហល់។
ម្តាយរបស់វិត្រា ក្រោយពីបានដឹងរឿងនេះ គាត់ក៏បានទៅរក ឡាលីនទាំងចិត្តក្តៅ ហើយមិនតែប៉ុណ្ណោះ ថែមទាំងឲ្យនាងលាឈប់ពីការងារ បណ្តេញចេញពីក្រុមហ៊ុនទៀតផង។ ឡាលីន ព្យាយាមអង្វរករ ព្រមទទួលស្គាល់កំហុសគ្រប់យ៉ាង ប៉ុន្តែរ៉ូហ្សា និងម្តាយក្មេកនាង នៅតែមិនព្រមលើកលែងទោសឲ្យនោះទេ។
ឡាលីន ក៏បានដឹងរឿងខ្លះ ពីរ៉ូហ្សា លួចក្បត់ស្វាមីខ្លួនទៅមានប្រុសផ្សេង ទាំងដែលដឹងថា ខ្លួនមានគ្រួសាររួចទៅហើយ។ ចំណែកឯ រ៉ូហ្សាវិញ នាងព្យាយាមធ្វើយ៉ាងណា ដុតកំហឹង ម្តាយក្មេកនាងឲ្យកាន់តែខ្លាំង ដើម្បីបណ្តេញឡាលីនចេញពីក្រុមហ៊ុនបានសម្រេច។
សម្រាប់ការបកស្រាយឲ្យកាន់តែច្បាស់ពីទំនាស់ស្នេហាត្រីកោណមួយ នឹងទៅជាយ៉ាងណានោះ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« មហិច្ឆតា» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ