© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាជារឿងអយុត្តិធម៌បំផុត សម្រាប់បុរសម្នាក់ ដែលត្រូវក្លាយខ្លួនជាអ្នកទោស ត្រូវជាប់ក្នុងគុកអស់រយៈពេលជាង ១១ ឆ្នាំ ដោយខ្លួនមិនមែនជាអ្នកធ្វើនោះ។ តាក់វ៉ាក់ ក្រោយពីមានមេធាវី ចិត្តធម៌ម្នាក់ បានជួយរកភស្តុតាង និងការពារក្តីមក គេក៏ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ ហើយបន្តសើបរកឃាតករពិតប្រាកដដែលសម្លាប់ប៉ារបស់ធីម ( សង្សាររបស់តាវ៉ាន់)។
នៅថ្ងៃដែលគេត្រូវបានដោះលែងចេញពីគុកឲ្យមានសេរីភាព តាក់វ៉ាន់សឹងតែមិនជឿថា ខ្លួនគេមានថ្ងៃនេះ ហើយគ្រប់យ៉ាងត្រូវបានបំផ្លាញចោលអស់ ទាំងអនាគត និងការសិក្សា រួមទំាងស្នេហាផងដែរ។ គ្រួសារ និងមេធាវីការពាកក្តី នាំគ្នារីករាយសប្បាយចិត្ត ដែល ឃើញតាក់វ៉ាក់លាលែងឈ្មោះពីអ្នកទោស ហើយពេញចិត្តនឹងឃើញគេសាងជីវិតសារជាថ្មីម្តងទៀត។
ផ្ទុយស្រឡះពីចិត្តគំនិតរបស់តាវ៉ាន់ ដោយសារតែភាពអយុត្តធម៌ បានផ្លាស់ប្តូររូបគេឲ្យទៅជាមនុស្សផ្សេង ដោយគំនុំនៅក្នុងចិត្តគេគឺមិនអាចរលត់បានឡើយ។ ធ្លាប់តែជានិស្សិតពេទ្យម្នាក់ បានផ្លាស់ប្តូរទៅជាមនុស្សចិត្តសាហាវ ហើយគេនឹងតាមសងសឹក ជំរះបញ្ជីជាមួយនឹងមនុស្សអាក្រក់ ដែលបានចោទប្រកាន់មកលើខ្លួន កាលពីជាង ១១ ឆ្នាំមុន។
តើដំណើរសាច់រឿង នៅក្នុងភាគនេះ នឹងបកស្រាយជាមួយនឹងឈុតឆាកបែបណាខ្លះ ហើយជីវិតរបស់តួអង្គ តាវ៉ាន់ នឹងទៅជាយ៉ាងណា ក្រោយពេលដែលគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ? សូមរង់ចាំទស្សនានៅក្នុងរឿង «បាបអយុត្តិធម៌» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ