© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជារៀងរាល់ថ្ងៃសុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែងតែនាំមកនូវការកម្សាន្តសប្បាយ តាមរយៈកម្មវិធីប្រគំតន្ត្រី AD Concert 2021 ។ ការបម្រើជូនអារម្មណ៍ស្រស់ស្រាយ រំភើបរីករាយ ពីការបកស្រាយបទចម្រៀងពីរោះ និងការសម្តែងសិល្បៈនានាពីវត្តមានតារាកិត្តិយសល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក សម្រាប់សប្តាហ៍ថ្មីនេះដែរ ទស្សនិកជននឹងបានប្លែកអារម្មណ៍ជាងមុន ដោយរីករាយទៅនឹងការមកដល់នៃវត្តមានក្រុមតារាកំប្លែងមួយក្រុម ដែលកំពុងតែទទួលបានគាំទ្រខ្លាំងពីមហាជន ។ នោះគឺ ក្រុមតារាកំប្លែង «នាយមុំា » ដែលនឹងនាំយកនូវសំណើច សើចក្អើកក្អាយ បំបាត់ទុក្ខកង្វល់ ធូរស្បើយពីការបំពេញការងារកន្លងមក។ ក្នុងនោះ ទស្សិកជននឹងបានទស្សនាឈុតឆាកការសម្តែងបែបកំប្លុកកំប្លែង ពីវត្តមានសមាជិតក្រុមនីមួយ ដែលនឹងធ្វើឲ្យបរិយាកាសតន្ត្រីកាន់តែមានភាពអស្ចារ្យ និងរំភើបខ្លាំងឡើងៗ។
តារាកិត្តិយស ក្រុមកំប្លែង នាយមុំា
ទន្ទឹមនឹងនេះ មិនត្រឹមតែវត្តមានពីក្រុមកំប្លែងខាងលើប៉ុណ្ណោះទេ ក្នុងនោះ ក៏មានការចូលរួមយ៉ាងពិសេសទៀត ពីតារាចម្រៀងស្រី មានឈ្មោះបោះសំឡេងខ្លាំង និងទទួលបានគាំទ្រខ្លាំង ទៅលើទឹកដមសំ ផងដែរ នោះគឺ កញ្ញា ចំរើន សុភ័ក្រ ។ កញ្ញា នឹងត្រៀមយកនូវបទចម្រៀងពីរោះៗ មកច្រៀងលួងលោម បំពេរអារម្មណ៍ហ្វេនៗ អ្នកទស្សនាឲ្យរីករាយ សប្បាយចិត្តទៅតាមចង្វាក់ភ្លេង លាយឡំនឹងសំនៀងដ៏ក្រអួនក្រអៅរបស់កញ្ញា ។
តារាកិត្តិយស កញ្ញា ចំរើន សុភ័ក្រ
ចុងក្រោយ ពីកម្មវិធី ក៏មានការអញ្ជើញតារាសិល្បៈករ ប្រុស ស្រីពីររូបទៀត គឺ កញ្ញា Mina និង លោក វ៉ាយ ដែលពួកគាត់ជាតារាដែលមានទេពកោសល្យ និងសមត្ថភាពសិល្បៈជាច្រើនឆ្នាំ ដោយមានទាំងការបកស្រាយ និងសម្តែងមកជាមួយផង។
តារាកិត្តិយស កញ្ញា Mina
តារាកិត្តិយស លោក វ៉ាយ
សូមរង់ចាំទស្សនាស្តាប់កម្សាន្ត នូវទឹកដមសំនៀង ក៏ដូចជា ការសម្តែងនានារបស់តារាសិល្បៈករ ក្នុងសប្តាហ៍ថ្មី ពីតន្ត្រី AD Concert 2021 ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៧ យប់តទៅ៕
ឧបត្ថម្ភផ្តាច់មុខដោយ៖
AD ម្ភៃឆ្នាំនៅកម្ពុជា !
AD សម្បូរវីតាមីន ! ញុំា AD ជួយពង្រឹងប្រព័ន្ធការពារ! ធ្វើឲ្យរាងកាយរឹងមាំ!
AD ឈ្នះរង្វាន់អស់ស្ទះ !
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ