© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពិតជាប្លែកទៀតហើយជាមួយកម្មវីធីដណ្តើមប្រាក់លាន Freshy Winner ទស្សនិកជននឹងបានជួបជាមួយឌីជេស្រីល្បីឈ្មោះបួនដួង ចូលខ្លួនមកបង្ហាញស្នាដៃចាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍អមជាមួយនឹងការ Mix ភ្លេងយ៉ាងពីរោះ ស្តាប់ហើយនឹងបានរំសាយអារម្មណ៍តានតឹង សល់តែភាពរីករាយ។
ឌី ជេស្រីទាំងបួនដួងរូមមាន ឌីជេ រ៉ូស ឌីជេ លីកា ទាំងពីររូបស្ថិតក្នុងក្រុមក្រូចច្របាច់ចំណែក ឌីជេ វ៉ូកា និងឌីជេ អាវីដា ស្ថិតក្នុងក្រុមទឹកប៉ោម។ ទាំងបួនដួងថ្វីត្បិថតែជាមិត្តភ័ក្តិជិតស្និទ្ធនឹងគ្នាក៏ពិតមែនប៉ុន្តែវត្តមានក្នុងកម្មវិធី Freshy Winner ត្រូវតែតម្រូវអោយពួកគេធ្វើការប្រកួតប្រជែងលេងហ្គេមដើម្បីឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គទស្សន៍ទាយចម្លើយយកទឹកប្រាក់ប្រាំលានរៀល។
យ៉ាងណាម៉ិញ នៅមិនទាន់ដឹងទេថាតើពួកគេនឹងត្រូវជួបវិញ្ញាសារអ្វីខ្លះពីកម្មវិធី? តើក្រុមណាដែលអាចឈានទៅកាន់វគ្គចុងក្រោយ? ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត