© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់រាត្រីថ្ងៃអាទិត្យ ដែលជាពេលវេលាចូលនិន្ទ្រានោះ ពីស្ថានីយទូរទស្សន៍ភីអិនអិនក៏តែងតែមិនភ្លេចនូវការនាំយកនូវផ្ទាំងទស្សនីយ៍ភាពបំពេរអារម្មណ៍ដោយមានការប្រគំចម្រៀងពីរោះៗ លន្លង់លន្លោច និងការសម្តែងសិល្បៈនានាផងដែរ។ ក្នុងនោះ ការបើកបង្ហាញនូវឆាកតន្ត្រីថ្មី ដែលបន្ថែមដោយការតុបតែងកាន់តែទាក់ទាញជាមុន ពីកម្មវិធី តន្ត្រី Ganzberg Uber Concert-2021 នឹងធ្វើឲ្យទស្សនិកជនប្លែកភ្នែក ប្លែកអារម្មណ៍។
សិល្បៈករ សិល្បៈការនី ជាច្រើនរូប ដែលមានទេពកោសល្យ បទពិសោធន៍ក្នុងការច្រៀង និងសម្តែង នឹងត្រូវបានបង្ហាញវត្តមានរួមគ្នាលើឆាកតែមួយ ក្នុងនោះរួមមាន ដូចជា លោក ណុប ប៉ាយ៉ារិទ្ធិ, កញ្ញា ប្រេម៉ា , លោក ហ៊ា តូសេង និងកញ្ញា កែវ គង់មរកត។ ដូចជាទស្សនិកជន បានស្គាល់ពួកគាត់រួចមកហើយ តាមការសម្តែង និងបកស្រាយចម្រៀងជាច្រើនបទ ច្រើនឆ្នាំ។ តួយ៉ាង ដូចជា លោក ណុប ប៉ាយ៉ារិទ្ធិ ដែលជាតារាមានបទពិសោធន៍ច្រើនក្នុងវិស័យសិល្បៈ និងរូបសម្រស់ស្រស់សង្ហារមិនចាញ់តារាបរទេសប៉ុន្មានទេ។
តារាកិត្តិយស លោក ណុប ប៉ាយ៉ារិទ្ធិ
តារាកិត្តិយស កញ្ញា ប្រេម៉ា
តារាកិត្តិយស លោក ហ៊ា តូសេង
តារាកិត្តិយស កញ្ញា គង់ កែវមរកត
ជាមួយគ្នានេះដែរ ទស្សនិកជននឹងទទួលបាននូវសំណើចសើចសប្បាយពីការសម្តែងរបស់ក្រុម យក្សភ្លោះ ដែលពួកគាត់នឹងបង្កើតឈុតឆាកបែបកំប្លែងៗ ប្លែកភ្នែក ប្លែកអារម្មណ៍ ចង់ទស្សនាមិនដាក់ភ្នែក។ អមដោយកាយវិការ ម្ញិរម្ញក់ ផ្លែផ្កាពាក្យសម្តី ឌឺដងទៅវិញទៅមក ជាមួយនឹងក្រុមកំពូលសម្រស់យក្សដ៏ស្រស់ស្អាត សាច់ស ទ្រលុកទ្រលន់។ ពួកគាត់ ក៏នឹងជ្រើសរើសយកនូវបទចម្រៀងណាមួយ ដើម្បីជាការសម្តែងឲ្យសាកសមទៅនឹងសាច់រឿងក្នុងចម្រៀងនោះ ដែលនេះគឺជាការសម្តែងមួយដ៏អស្ចារ្យ ទាក់ទាញ យ៉ាងជក់ចិត្ត។
តារាកិត្តិយស ក្រុមសម្តែង យក្សភ្លោះ
ដើម្បីចង់ដឹងថា តើតារា Idol ទាំង៤រូប និងក្រុមសម្តែង យក្សភ្លោះ នឹងមានអ្វីខ្លះមកបម្រើអារម្មណ៍ទស្សនិកជនទស្សនាកម្សាន្ត សូមរង់ទស្សនានៅក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert -2021 ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យប់ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ