© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីជាការផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន អ្នកគាំទ្រ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ស្ថានីយទូរទស្សន៍ភីអិនអិនតែងតែរិះរកអ្វីថ្មីៗមកបម្រើជូនហ្វេនៗ ទស្សនាមិនចេះជិនណាយ។ ក្នុងនោះ AD Concert 2021 ដែលជាកម្មវិធីតន្ត្រីបាននឹងប្រគុំឡើងជារៀងរាល់ព្រលប់ថ្ងៃសុក្រ បាននាំមកនូវភាពសប្បាយរីករាយបែបមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទពីវត្តមានតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ។
ប្លែកខុសពីសប្តាហ៍រាល់ដង ដែលសម្រាប់ឆាកថ្មីនាថ្ងៃសុក្រនេះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីក្រុមសម្តែងក្បាច់គុនល្បុក្កតោវ័យក្មេងចំនួន ៥ រូប ពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ច្រើននៅលើឆាកសង្វៀនផងដែរ។ ក្បាច់គុណជាច្រើនទម្រង់ នឹងធ្វើការលើកយកមកបង្ហាញជូនដល់ទស្សនិកជន ដែលនេះក៏ដូចជាការចូលរួមថែរក្សារកេរដំណែល ដែលដូនតាពីសម័យបុរាណកាលលោកបានបន្សល់ទុកឲ្យកូនខ្មែរទាំងអស់បានស្គាល់ពីអត្តសញ្ញាណរបស់ខ្លួន។
តារាកិត្តិយស ក្រុមសម្តែងក្បាច់គុណល្បុក្កតោ
ក្រៅពីវត្តមានក្រុមសម្តែងក្បាច់គុណខាងលើហើយ វត្តមានតារាចម្រៀងប្រុសស្រីវ័យក្មេងដែលកំពុងតែទទួលបានគាំទ្រខ្លាំងពីហ្វេនៗនោះ គឺកញ្ញា អុីវ៉ា , លោក វេហា៍ និងកញ្ញា ថុល ស្រីល័ក្ខ ដែលនឹងចូលខ្លួនមកបន្ថែមនូវអារម្មណ៍កាន់តែរំភើបជាមួយនឹងការប្រគុំតន្ត្រីយ៉ាងពីរោះរណ្តំចិត្តនៅលើឆាកតន្ត្រីដ៏ស្រស់ស្អាត។
តារាកិត្តិយស កញ្ញា អុីវ៉ា
តារាកិត្តិយស លោក វេហា៍
តារាកិត្តិយស កញ្ញា ថុល ស្រីល័ក្ខ
សូមរង់ចាំទស្សនាកម្សាន្តផ្ទាំងទស្សីយ៍ភាពការសម្តែងក្បាច់គុណ និងបទចម្រៀងពីរោះៗនៅក្នុងកម្មវិធី AD Concert 2021 ដែលមានផ្សាាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី ១៥ ខែតុលា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៧ យប់តទៅ៕
ឧបត្ថម្ភផ្តាច់មុខដោយ៖
AD ម្ភៃឆ្នាំនៅកម្ពុជា !
AD សម្បូរវីតាមីន ! ញុំា AD ជួយពង្រឹងប្រព័ន្ធការពារ! ធ្វើឲ្យរាងកាយរឹងមាំ!
AD ឈ្នះរង្វាន់អស់ស្ទះ !
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ