© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តាវ៉ាន់ ជាក្មេងស្រីដែលមានចរិតព្យាយាម ឧស្សាហ៍រកលុយដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ មិនថាការងារអ្វីនោះទេ ក៏នាងក្លាហានក្នុងការធ្វើទាំងអស់ ឲ្យតែជាការងារសុច្ចរិត។ ពីមួយថ្ងៃទៅមួយថ្ងៃ ម្តាយរបស់តាវ៉ាន់ ចាប់ផ្តើមការអាការៈធ្ងនធ្ងរ ធ្វើទុក្ខជំងឺកាន់តែខ្លាំង រហូតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប្រាក់ដែលតាវ៉ាន់រកបាន មិនអាចទូទាត់គ្រប់នឹងថ្លៃចំណាយព្យាលបាលជំងឺម្តាយរបស់នាងឡើយ ដោយជំងឺនោះអាចនឹងប៉ះពាល់ដល់អាយុជីវិត ប្រសិនបើវះកាត់មិនទាន់ពេលនោះ។ គាប់ជួន នៅក្នុងគ្រួសាររបស់ម្តាយយ៉តហ្វា កំពុងតែមានបញ្ហា ដោយត្រូវបង្ខំចិត្តរកកូនក្រមុំមករៀបការជំនួសកូនស្រីខ្លួន ដែលមានស្វាមីរួចទៅហើយ។ តាវ៉ាន់ បានដឹងគ្រប់រឿង ពីរឿងរ៉ាវ បញ្ហាដែលគ្រួសារនោះកំពុងតែជួប គឺត្រូវរកកូនក្រមុំចាំបាច់។ វាប្រហែលជាគ្មានជម្រើសណាល្អទៀត ក្នុងការរកប្រាក់ទៅព្យាបាលជំងឺម្តាយ។ តាវ៉ាន់ ក៏បានសម្រេចចិត្តសុំខ្លួនធ្វើជាកូនក្រមុំក្លែងក្លាយ ក្នុងតម្លៃជួលជាទឹកប្រាក់ច្រើនគួរសម។
គ្រួសារយ៉់តហ្វា ក៏ព្រមសម្រេចយកតាវ៉ាន់មករៀបការជាមួយនឹងតូម៉ន កូនសេដ្ឋី ដោយរៀបចំឲ្យនាងធ្វើយ៉ាងណា ដូចជាកូនស្រីបង្កើតពិតៗតែម្តង។ ការរៀបការចូលក្នុុងគ្រួសាររបស់តូម៉ន គឺមិនមែនជាការងាយស្រួលនោះ ក៏ព្រោះតែមានឧបសគ្គជាច្រើន នឹងរត់មករកតាវ៉ាន់ ជាអ្នកដោះស្រាយ។ តូម៉ន មានប្អូនស្រីពិការជើងម្នាក់ ឈ្មោះ ស្រីណយ ដែលជាក្មេងស្រីមានចរិតរឹងរូស ពិបាកនឹងអ្នកណាយកចិត្តនាងបានណាស់ ។
នៅភាគនេះ ទស្សនិកជន នឹងបានទស្សនាសាច់រឿងកាន់តែលម្អិត ថាតើតាវ៉ាន់ នឹងប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ក្រោយជួលធ្វើជាកូនក្រមុំក្លែងក្លាយក្នុងគ្រួសាររបស់តូម៉នហើយនោះ? សូមរង់ទស្សនានៅក្នុងរឿង« ប្រពន្ធក្លែងក្លាយ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ