© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីតន្ត្រីបែប Acoustic ដ៏រស់និយមរបស់ស្ថានីយទូរទស្សន៍ភីអិនអិន គឺតន្ត្រី Ganzberg Uber Concert -2021 នៅតែបម្រើជូនចំណីចក្ខុ អមដោយការប្រគុំនូវតន្ត្រី ចម្រៀងពីរោះ រណ្តំចិត្ត ទៅដល់ទស្សនិកជនទស្សនាកម្សាន្តជារៀងរាល់សប្តាហ៍។ សម្រាប់ការមកដល់នៃឆាកតន្ត្រី នាសប្តាហ៍ថ្មីនេះ ហ្វេនៗ នឹងបានទស្សននាកម្សាន្ត ការបកស្រាយចម្រៀង ពីតារាចម្រៀងប្រុសយុវវ័យ វ័យក្មេងមួយរូប គឺ លោក Step ។
តារាកិត្តិយស លោក Step
កម្រងបទចម្រៀងមនោសញ្ចេតនា ស្នេហា បែបរ៉ូមែនទិចរបស់លោកជាច្រើនបទ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងផ្ទុះខ្លាំង ។ ដូចជា បទ ដាច់ប៉ារ៉ាស ដែលជាបទថ្មី ពេញនិយម សម្រាប់យុវវ័យនាយសម័យបច្ចុប្បន្ន។ មិនថាតែជាប្រភេទបទ slow ឬបទជាទម្រង់ញាក់ ឬ Acoustic ទេ ក៏លោកនៅតែអាចបញ្ចេញនូវទឹកដមសំនៀង យ៉ាងផ្អែម ពីរោះយ៉ាង ជាប់ចិត្ត។
ទន្ទឹមគ្នានឹងការបង្ហាញវត្តមានរបស់លោកហើយ វត្តមានតារាស្រីមួយរូបទៀត ដែលជាតារាសម្តែង រាងតូចច្រឡឹង និងក៏ជាម្ចាស់ក្លឹបឋដើរម៉ូតផងនោះ គឺ កញ្ញា ព្រះកាយ ច័ន្ទ ក៏នឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន តាមរយៈការបកស្រាយចម្រៀងពីរោះៗ អមជាមួយនឹងក្បាច់រាំដ៏ទាក់ទាញទៀតផង។ ក្រៅពីនេះទៀត ពីកម្មវិធី ក៏នឹងបន្ថែមនូវវត្តមាន តារាស្រី៣រូបទៀត រួមមាន កញ្ញា រី រង្សី , កញ្ញា ឡុង រតនា និងកញ្ញា ឃន ពិដោរ។ ពួកគាត់ទាំងបី ក៏ជាតារាសិល្បៈ ដែលមានសមត្ថភាពក្នុងការសម្តែង បកស្រាយចម្រៀង បានយ៉ាងជាប់ចិត្ត ទាំងបទមនោសញ្ចេតនា និងបទញាក់កន្តា្រក់អារម្មណ៍។
តារាកិត្តិយស កញ្ញា ព្រះកាយ ច័ន្ទ
តារាកិត្តិយស កញ្ញា ឃន ពិដោរ
តារាកិត្តយស កញ្ញា រី រង្សី
តារាកិត្តិយស កញ្ញា ឡុង រតនា
ចង់ដឹងថា តើវត្តមានតារាកិត្តិយសខាងលើ នឹងពាំនាំយកនូវអ្វីជាពិសេស បម្រើអារម្មណ៍ទស្សនិកជន មុនចូលនិន្ទ្រានាងចុងសប្តាហ៍ សូមរង់ចាំការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១០ ខែ តុលា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ