© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជារៀងរាល់រាត្រីថ្ងៃអាទិត្យ ទស្សនិកជនដែលនិយមតាមដានកម្មវិធីតន្ត្រីរបស់ស្ថានទូរទស្សន៍ភីអិនអិន តែងតែមិនភ្លេចជាមួយនឹងការទន្ទឹងរង់ចាំមើលថាតើ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នឹងមានអ្វីប្លែកដើម្បីចូលរួមទស្សនាដោយរីករាយ។ ជាមួយនឹងការមកដល់នៃសប្តាហ៍ថ្មី នៅក្នុងកម្មវិធីនៃការប្រគុំតន្ត្រី Ganzberg Uber Concert-2021 ក៏នឹងមានការអញ្ជើញចូលរួមដ៏អស្ចារ្យពីវត្តមានតារាចម្រៀងប្រុសវ័យក្មេងមួយរូប ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងទៅលើទឹកដមសំឡេង ក៏ដូចជាការសម្តែងរបស់គាត់។
តារាកិត្តិយស លោកអនុស្សាវរីយ៍
នោះគឺ លោក អនុស្សាវរីយ៍ ម្ចាស់បទ ទីងម៉ោង ជាកំពូលបទក្នុងដួងចិត្តហ្វេនៗ ដែលសុទ្ធសឹងត្រូវបានអ្នកចូលទស្សនាស្តាប់កម្សាន្តជាច្រើនលាននាក់ ។ សម្រាប់វត្តមានរបស់លោកនារាត្រីថ្ងៃអាទិត្យនេះ ទស្សនិកជននឹងកម្សាន្តអារម្មណ៍ជាមួួយនឹងការបកស្រាយចម្រៀងពីលោកផ្ទាល់ ដោយលោកនឹងជ្រើសរើសយកកម្រងបទដែលត្រូវចិត្តមិត្តៗហ្វេៗ។ បន្ថែមពីនេះ ទស្សនិកជនថែមទាំងបានទទួលយកការកម្សាន្តជាមួយបទញាក់កន្ត្រាក់អារម្មណ៍ពីតារាៗល្បីជាច្រើនរូបទៀត រួមមាន កញ្ញា លាង សុផាឡែន, កញ្ញា សុខ មុន្នីល័ក្ខ លោក នភាល័យ និងកញ្ញា យ៉ាតី។ នៅវគ្គចុងបញ្ចប់នៃកម្មវិធី ក៏មាននឹងការផ្តល់ជូនជាបទចម្រៀងបែប Acoustic លួងលោមអារម្មណ៍អ្នកទស្សនាមុនចូលនិទ្រ្ទាជាមួយនឹងរាត្រីកាលដ៏ពោរពេញដោយស្នាមញឹម។
តារាកិត្តិយស កញ្ញា លាង សុផាឡែន
តារាកិត្តិយស លោកនភាល័យ
តារាកិត្តិយស កញ្ញា យ៉ាតី
តារាកិត្តិយស កញ្ញា សុខ មុន្នីល័ក្ខ
សូមរង់ចាំការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert-2021 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ