© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃ ដែលកំពុងតែចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាដើមខែថ្មី ឆ្នាំថ្មី ២០២១នេះ គឺរឿង« ទំហំស្នេហ៍ហិមាល័យ`»។ ជាមួយនឹងសាច់រឿង លាយឡំនឹងការបកស្រាយពីស្នេហាត្រីកោណរវាងបងប្អួនប្រុសបង្កើតពីរនាក់ដែលមានខ្សែជីវិតដូចមេឃ និងដី។
គិរីគឺជាបងប្អូនបង្កើតជាមួយនឹងសាន់តារ៉ា ប៉ុន្តែពួកគេត្រូវបានបែកគ្នាកាលពីនៅតូចៗ។ គិរី មានវាសនាមិនល្អ រស់នៅត្រឹមតែជាមនុស្សសាមញ្ញក្រីក្រជាមួយម្តាយ ចំណែក ឯ សាន់តារ៉ា គឺជាបុរសសំបូរទ្រព្យមហាសាលរស់នៅជាមួយឪពុកជាក្រុមអ្នកលេង និងអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបនៅប្រទេសឥណ្ឌា។ ថ្ងៃមួយ ព្រហ្មលិខិត ក៏បានបណ្តាលឲ្យពួកគេទាំង ពីរបានជួបគ្នា ដោយគិរីត្រឹមតែជាអ្នករត់តុម្នាក់ ហើយសាន់តារ៉ាគឺជាបុរសកូនអភិជន មានទ្រព្យចាយមិនអស់។
ពួកគេទាំងពីរ មានចិត្តជំពាក់ស្រឡាញ់ដារីកា ដែលជាម្ចាស់ភោជនីយ៍ដ្ឋានមួយកន្លែងក្នុងស្រុក ។ វាហាក់ដូចជា អយុត្តិធម៌សម្រាប់បងប្អូនបង្កើតពីរនាក់នេះ ដែលបណ្តាលឲ្យពួកគេបែរជាត្រូវមកជួបស្នេហាក្នុងពេលតែមួយ មនុស្សស្រីតែមួយទៀត។ ដោយសារតែការឈឺចាប់នឹងភាពក្ររបស់ខ្លួន គិរីបានបង្ខំចិត្តរកសុីខុសច្បាប់ជាមួយនឹងឪពុកចុងរបស់ដារីកា រហូតក្លាយខ្លួនជាអ្នកមានម្នាក់។ សង្គ្រាមស្នេហាត្រីកោណ កើតឡើងរវាងបងប្អូនឯង ដោយសារតែស្រីម្នាក់ទៅវិញ។
តើសាច់រឿង នឹងមានឈុតឆាកបែបណាខ្លះពីខ្សែជីវិតបងប្អូនប្រុសទាំងពីរនាក់នេះ ហើយសាន់តារ៉ា និងគិរី នឹងដឹងការពិតពីអតីកាលជាមួយនឹងគ្នានៅពេលណា? អ្នកណា ជាអ្នកទម្លាយអាថ៌កំបាំងទាំងអស់នេះ? សូមតាមដានទស្សនានៅក្នុងរឿងទំហំស្នេហ៍៍ហិមាល័យ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ