© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2021
មរកត កញ្ចនា និងរក្សា ជាមិត្តសម្លាញ់ថែមទាំងស្រលាញ់គ្នាដូចបងប្អូន អ្នកទាំងបីមានចរឹកលក្ខណៈ និងការរស់នៅផ្សេងៗគ្នា។ មរកត ស្អាតហ៊ឺហាឆ្នាស់ឆ្នើមមាត់ឆៅតែចិត្តល្អណាស់តែងតែជួយមិត្តទាំងពីររបស់គេ ព្រោះតែគេមានទ្រព្យគួរសមជាងមិត្ត ឯកញ្ចនាស្អាតមិនហ៊ឺហាលូយឆាយទេធ្វើអ្វីមួយម៉ឺងម៉ាត់ និយាយត្រង់ ឬកពារអង់អាចដូចជាប្រុស ទោះមិនសូវសំបូរទ្រព្យតែនាងមិនខ្លះខាតទេ ចំណែករក្សាស្អាតសុភាពរាបសារពូកែក្រែងចិត្ត ធ្វើអ្វីមួយតែងតែគិតដល់មនុស្សដែលខ្លួនស្រលាញ់មុនជាងនិច្ច ការរស់នៅនាងមិនសូវមានអ្វីល្អដូចមិត្តទាំងពីរទេ តែពួកគេទាំងបីនាក់មិនដែលគិតប្រកាន់អ្វីឡើយគឺស្រលាញ់គ្នា ។អ្នកទាំងបី រៀនចប់មរកត និងកញ្ចនាមានគ្រួសារមានកូន ហើយអារុណជាស្វាមីមរកតជាអ្នកមានទ្រព្យច្រើន។ គេស្រលាញ់យកចិត្តនាងគ្រប់យ៉ាងមើលទៅដូចជាមានសុភមង្គលណាស់ តែអារុណក៏ជាប្រុសម្នាក់ដែលខូចខិលមានស្រីតែមិនយកជាប់ មិនអាចលាក់បាំងនិងមរកតបាន នាងតាមដានរករឿងឈ្លោះគ្នាហើយនាងមិនដែលឈ្នះទេ ព្រោះនាងមានសម្ពាធពីម្ដាយក្មេក និងបងថ្លៃស្រី។ ដោយគ្មានអ្នកនៅខាងនាង រក្សា នាងរស់នៅតែពីរនាក់ប្ដីប្រពន្ធនិងកូនស្រីម្នាក់ ។ ចំណែកឯ រក្សាចេញពីស្រុកមករកការងារធ្វើដើម្បីគេចពីការរៀបដែលម្ដាយឪពុកនាងផ្សំផ្គុំឲ្យអ្នកនៅខេត្តដូចគ្នា ព្រោះនាងមិនចង់មានគ្រួសារលំបាកនៅខេត្តទេ។ មរកតក៏បានសុំប្ដី អោយរក្សាធ្វើជាជំនួយការប្ដីនាង មិនចង់ឲ្យរក្សាចាយលុយលើថ្លៃធ្វើដំណើរព្រោះអាណិតគិតថានាងអត់ មរកតក៏សុំប្ដីឲ្យរក្សាជិះជាមួយរាល់ថ្ងៃដោយគិតថាទៅផ្លូវជាមួយគ្នាផង។ អារុណជាមនុស្សខូចព្រោះតែរូបសម្រស់រក្សាធ្វើឲ្យគេលង់ស្រលាញ់នាង យកចិត្តផ្អែមល្ហែមដាក់នាងគ្រប់យ៉ាង ធ្វើឲ្យរក្សាក៏មានអារម្មណ៍ល្អជាមួយដែរ តែនាងនៅតែមានចិត្តមួយហាមឃាត់ខ្លួនឯងមិនអាចឲ្យមរកតឈឺចាប់បាន តែមិនអាចហាមឃាត់អារុណបាន នាងនិងអារុណក៏បានធ្វើខុសនិងមរកតតែគ្មានអ្នកណាដឹងក្រៅពីអារុណនិងនាងទេ ។ ថ្ងៃមួយរឿងរ៉ាវ ក៏បានបែកធ្លាយរក្សាកាន់តែយំកាន់តែខ្លាចគឺខ្លាចមរកតឈឺចាប់ ខ្លាចមរកតស្អប់នាង ហើយនាងក៏សម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ ទៅរៀបការជាមួយបុរសដែលចាស់ៗផ្សំផ្គុំឲ្យ ដើម្បីលុបការឈឺចាប់និងមិនឲ្យមរកតដឹងរឿងនាងជាមួយអារុណជារៀងរហូត។ រក្សាបោះបង់ការងារល្អដែលខ្លួនស្រលាញ់រៀបការមានកូនស្រីម្នាក់ហើយលក់ដូរនៅតាមខេត្តវិញ ឯចំណងមិត្តភាពអ្នកទាំងបីនៅតែដដែល ។
កញ្ចនាជាមនុស្សមានហេតុផលជាងគេនាងតែងតែនៅកណ្ដាល នាងមិនចង់ឲ្យមិត្តភាពអ្នកទាំងបីបែកបាក់ នាង ក៏មិនជឿថារក្សាមានបំណងដណ្ដើមប្ដីមរកតនាងស៊ើបរកការពិតផ្សះផ្សាមិត្តភាពវិញ ការពិតបានដឹងថារក្សាត្រូវអារុណបង្ខំនាងត្រូវរស់លាក់ការឈឺចាប់តែម្នាក់ឯង នាងបោះបង់ការងារល្អ សុខចិត្តទៅរៀបការជាមួយមនុស្សប្រុសដែលខ្លួនមិនបានស្រលាញ់ ដើម្បីមិនឲ្យមរកតឈឺចាប់ស្អប់នាង។ មរកតដឹងហើយនាងឈឺចាប់អាណិតរក្សាខ្លាំង ហើយថែមទាំងខ្មាសអៀននូវអ្វីដែលបានធ្វើជ្រុលទៅលើរក្សា ហើយក៏មិនអាចរួមរស់ជាមួយប្ដីបានទៀត ព្រោះតែការទ្រាំនាងមានកំណត់នាងក៏លែងលះដើរចេញពីទ្រនំស្តុកស្តម្ភដែលគ្រប់គ្នាប្រាថ្នា។ មិនថាមានរឿងអ្វីរវាងមិត្តភាពរបស់ពួកគេនៅតែអភ័យឲ្យគ្នាទៅវិញទៅវិញមកបាន មិត្តភាពពួកគេគ្មានថ្ងៃប្រែប្រួល។ ។ ឯចុងក្រោយ រក្សាក៏បានជួបនឹងបុរសម្នាក់ដែលព្រមទទួលយកនូវអតីតកាលមិនល្អរបស់នាងទាំងពីរលើក សម្រាប់ស្នហារបស់បុរសនោះគឺគេស្រលាញ់ ។ រក្សា មរកតកញ្ចនាក៏អបអរជាមួយក្ដីសុខពិតប្រាកដរបស់រក្សាមិត្តសម្លាញ់របស់ពួកគេរហូតទៅ ។
MON - FRI
7:00 PM