© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2021
តួអង្គ ណាវី ជាក្មេងស្រីសាមញ្ញម្នាក់ស្ថិតក្នុងវ័យក្មេងខ្ចី ជាកូនអ្នកខេត្តកោះកុង ដែលគ្រួសារ បើករម្មណីយ៍ដ្ឋាន ខ្នាតតូច ធម្មតា មួយ ដើម្បីចិញ្ចឹមជីវិត។ ថ្វីត្បិត នាងជាក្មេងស្រីខ្ចីស្ថិត ក្នុងវ័យសិក្សាក្តី ប៉ុន្តែនាងមហិច្ឆតាខ្ពស់ ដ៏ធំ ក្នុងជីវិតរបស់នាង គឺនាងចង់ក្លាយជាតារាម៉ូដែល ម្នាក់ មានកេរ្តិ៍ឈ្មោះ ល្បីល្បាញក្នុងប្រទេស ។ ពេលមួយនោះ នាងបានយកការសិក្សា មកបាំងមុខ សុំគ្រួសារឡើងទៅភ្នំពេញ ដើម្បីមានឱកាស ចូលឲ្យជិតទៅរកក្តីស្រមៃរបស់នាង។ ក្រោយពីផ្លាស់មករស់នៅទីក្រុង ណាវី បានជួបនឹងមិត្តភក្តិចាស់របស់នាង ហើយពួកគេក៏ណែនាំនាងឲ្យបានចូលទៅក្នុងជីវិតសិល្បៈ។ ថ្ងៃមួយ ក្រុមហ៊ុនដែលមិត្តភក្តិ របស់ណាវី បានរៀបចំធ្វើពិធី Event លក្ខណៈបែបបង្ហាញម៉ូត ហើយលោក វឌ្ឍនៈ ជាប្រធានក្រុមហ៊ុននោះ។ ណាវី ក៏ចូលរួមនៅក្នុងកម្មវិធីនោះដែរ ដោយចៃដន្យ នៅថ្ងៃនោះ តារាបង្ហាញម៉ូដ មានបញ្ហា មិនបានចូលរួម ក៏ជំនួសដោយ ណាវីតែម្តង ព្រោះនាងមានរូបរាងស្រស់ស្អាត សាកសមនឹងតារាមូដែល។ ណាវី ក៏ទទួលបានឱកាសបង្ហាញខ្លួននៅលើឆាកសិល្បៈ។ ចាប់តាំងពីថ្ងៃនោះមក ណាវីត្រូវបានលោកវឌ្ឍនៈ សុំនាងចុះកុងត្រា ចូលធ្វើជាតារាមូដែលប្រចាំក្រុមហ៊ុនតែម្តង។ ទំនាក់ទំនង រវាងណាវី និងលោកប្រធានក្រុមហ៊ុន កាន់តែស្និទ្ធិស្នាល រហូតឈានដល់ដំណាក់កាលស្នេហា បង្ខំចិត្តឲ្យណាវី ក្លាយជាស្រីកំណាន់របស់លោកវឌ្ឍៈ ទាំងមិនដឹងថា គេមានប្រពន្ធកូនរួចហើយក្តី។ ចុងក្រោយ គ្រប់យ៉ាងត្រូវបានបែកធ្លាយ ហើយណាវីខូចចិត្តយ៉ាងខ្លាំង បន្ទាប់មកនាងក៏ដើរចេញជាមួយនឹងគំនុំសងសឹកគ្រួសារលោកវឌ្ឍនៈ។ ណាវី បានសាងជីវិតជាមួយអ្នកថ្មី ហើយមកបញ្ឈឺចិត្ត ប្រពន្ធលោកវឌ្ឍនៈជាថ្មីម្តងទៀត ប៉ុន្តែនៅចុងក្រោយ ណាវីក៏ភ្ញាក់ខ្លួន ហើយបោះបង់ការចង់ដណ្តើមប្តីអ្នកដទៃ ហើយសាងជីវិតថ្មីដោយខ្លួនឯងវិញ។
MON - FRI
8:00 PM