© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅរៀងរាល់ចុងសប្តាហ៍ការប្រគំតន្ត្រី Freshy Happy Concert កាន់តែបន្ថែមភាពសប្បាយរីករាយដល់ទស្សនិកជន ដោយបាននាំយកមកនូវបទចម្រៀងពីរោះៗ បទមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ ជាពិសេសបានបន្ថែមនូវបទចម្រៀងបែប Acoustic ដែលកំពុងពេញនិយមសម្រាប់បច្ចុប្បន្ន អមដោយតារាចម្រៀងល្បីៗជាច្រើនរូប។
នាចុងសប្តាហ៍នេះដែរ កម្មវិធីតន្ត្រី Freshy Happy Concert ក៏បាននាំយកមកនូវទស្សនីយភាពកាន់តែសប្បាយជាមួយការបកស្រាយបទចម្រៀងរបស់កំពូលតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ និងទស្សនាក្បាច់រាំប្លែកៗរបស់កញ្ញា មីណា រួមទាំងជម្រើសបទមនោសញ្ចេតនាចាក់ដោតបេះដូងយុវវ័យរបស់បុរសសង្ហាលោក ពុទ្ធី ផាក ផងដែរ។
កាន់តែពិសេស ដើម្បីឲ្យកម្មវិធីកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងទៀតនោះ កញ្ញា ដា សុម៉ាវត្តី ម្ចាស់បទ«មនុស្សខ្លះ» ដែលកំពុងទទួលបានការគាំទ្រ ក៏បាននាំយកបទចម្រៀងជាច្រើនបទ ដែលបកស្រាយបែប Acoustic ទៀតផង។
កុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី ១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វណ្ណនី