© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាគយន្តភាគថៃ រឿង «ភរិយាបណ្តូលចិត្ត» ដែលជាសាច់រឿង បែបស្នេហាមនោសញ្ចេតនា បង្កប់អត្ថ័យយ៉ាងជ្រាលជ្រៅពីទំនាក់ទំនង គូស្នេហ៍ប្តីប្រពន្ធនៅក្នុងចំណងអាពាហ៍ពិពាហ៍ ។ តួអង្គ ថារីន ដែលជានារីប្រកបដោយលក្ខិណា មានចរិយាមាយាទថ្លៃថ្នូរ បានក្លាយជាប្រពន្ធរបស់ សារ៉ាត់បាឡាត់ស្រុក ពេញច្បាប់ដោយមានការដឹងលឺពីចាស់ទុំទាំងសងខាង។ ជាច្រើនវគ្គបានកន្លងផុតទៅ ដែលបង្ហាញពីតួអង្គគូស្នេហ៍ទាំងពីរនេះ ហាក់ពុំទាន់ចុះសម្រុងនឹងគ្នានោះទេ បើទោះបីជា នាង ថារីន ព្រមលះបង់ធ្វើគ្រប់យ៉ាងទាំងការងារក្នុង និងក្រៅផ្ទះយ៉ាងណា ក៏នៅតែមិនអាចធ្វើឲ្យយកបេះដូងរបស់បាឡាត់ស្រុកជាប្តីបានដែរប្រែមកជាចុះញ៉មវិញដែរ។
ការចង់បាននូវសុភមង្គលគ្រួសារដ៏ផ្អែមល្ហែមនោះ សំខាន់ណាស់ ស្ត្រីជាប្រពន្ធដែលត្រូវធ្វើដើម្បីស្វាមី និងកូនៗ។ ថារីន ដែលជាប្រពន្ធតែងតែយកចិត្តស្វាមីគ្រប់ពេលនោះ នាងបានព្យាយាមដោយប្រើពេលវេលាដ៏មានតម្លៃ ដើម្បីធ្វើឲ្យស្នេហារបស់នាងកាន់តែឈានទៅរកភាពល្អប្រសើរ។ ភាពជាប្រពន្ធ គឺការលះបង់ ដែលដូចជា តួអង្គ នាងថារីន បានសាងនូវអំពើល្អ និងតាមមើលថែបាឡាត់ជាប្តីគ្រប់ពេល។
នៅគ្រាដែលដែលបាឡាត់ស្រុក ត្រូវមានភារកិច្ចចុះទៅបង្ក្រាបក្រុមចោរ ខ្លាសរ នៅឯជំរុំព្រៃភ្នំ រីនជាប្រពន្ធ ក៏សម្រេចចិត្តទៅតាមប្តី និងដាក់ចិត្តលះបង់ប្តូរជីវិតជាមួយគ្នា។ គ្រប់ទីកន្លែង ដែលបាឡាត់ស្រុក មានរីននៅក្បែរ គឺប្រៀបដូចជាមានទេពធីតា នៅក្បែរ។ នាងទំនុកបំរុងទាំងម្ហូបអាហារ និងរៀបចំសម្លៀកបំពាក់គ្រប់យ៉ាងដល់លោកបាឡាត់។ ពេលវេលា និងការព្យាយាមរបស់រីន ហាក់ដូចជាទាញយកចិត្តបាឡាត់បានមួយចំណែក ប៉ុន្តែពួកគេនៅមិនទាន់ក្លាយទៅជាស្ថាមីភរិយាដែលមានភាពផ្អែមល្ហែមនឹងគ្នានៅឡើយទេ។
តើថារីន នឹងបន្តប្រើក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្លួន ចំពោះស្វាមីបែបណាទៀត ហើយដំណើរសាច់រឿង គូស្នេហ៍ប្តីប្រពន្ធមួយនេះ នឹងទៅជាយ៉ាងណា សូមបន្តទស្សនានៅក្នុងសាច់រឿង «ភរិយាបណ្តូលចិត្ត» មានផ្សាយជូននៅភីអិនអិន វេលាម៉ោង ១១ ព្រឹក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ