© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីតន្ត្រី Boostrong Gold Medal Concert សប្តាហ៍នេះបានបង្ហាញពីវត្តមានរបស់តារាចម្រៀងប្រុស ស្រីបួនដួងដែលនឹងត្រូវចូលខ្លួនមកបកស្រាយបទចម្រៀងពីរោះៗ និងបទពេញនិយមសម្រាប់ស្រទាប់យុវវ័យ។ តារាទាំងបួនដួងរូមមានលោក ហ្សូណូ កញ្ញា អែនណា លោក វ៉ាន់ផល្លី និងកញ្ញា អូនមាស។តារាចម្រៀងខាងលើនឹងលើកយកបទចម្រៀងដែលពេញនិយមសម្រាប់ស្រទាប់យុវវ័យ មានទាំងចង្វាក់រ៉ក់ ចង្វាក់ស្លូរ៉ក់ និងមនោសញ្ចេតនាជាដើម។
ក្រៅពីការបកស្រាយបទចម្រៀងពីរោះៗហើយនោះ តារាចម្រៀងដែលបានចូលរួមនៅសប្តាហ៍នេះ ក៏នឹងបង្ហាញជូននូវសាច់រឿងខ្លីដែលស្រង់អត្ថន័យចេញពីបទចម្រៀងផងដែរ។ ដើម្បីទទួលបានអារម្មណ៍រីករាយ កុំភ្លេចទស្សនាកម្មវិធី Boostrong Gold Medal Concert 2020 នៅថ្ងៃសៅរ៍ ទី ៨ ខែសីហា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត