© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្ននេះបទចម្រៀងដែលបកស្រាយជាមួយភ្លេងបែប Acoustic ជាបទចម្រៀងដែលធ្វើអោយទស្សនិកជន ជាពិសេសយុវវ័យចូលចិត្តស្តាប់ និងបណ្តែតអារម្មណ៍ទៅតាមចង្វាក់ភ្លេង ព្រោះតែចង្វាក់ប្រភេទនេះ តម្រូវអោយតារាចម្រៀងត្រូវបញ្ចូលអារម្មណ៍អោយបានល្អ រួមជាមួយការប្រគំភ្លេងយ៉ាងលន្លង់លន្លោច ទើបអាចធ្វើអោយទស្សនិកជនស្លុងអារម្មណ៍ជាមួយបទចម្រៀង។
ដូច្នេះហើយទើបកម្មវិធីតន្ត្រី Freshy Happy Concert ដែលតែងតែផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ចុងសប្តាហ៍ តែងតែរៀបចំអោយមានការប្រគំតន្ត្រីបែបនេះ នៅលើឆាករបស់ខ្លួន អមជាមួយការតុបតែងឆាកបែបរ៉ូមែនទិច
ធ្វើអោយទស្សនិកជន បានទស្សនាហើយ បញ្ចូលអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀង។
នៅសប្តាហ៍នេះ កញ្ញា ព្រីម៉ា និងលោក ឡាយ សុវណ្ណអេឡិច នឹងឡើងមកបង្ហាញជូនជាមួយបទចម្រៀងបែប Acoustic មួយនេះ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា រ៉ាប៊ី និងលោក ថែលថៃ ក៏នឹងឡើងមកបកស្រាយបទចម្រៀងក្នុងកម្មវិធីនេះផងដែរ ដោយនាំមកជាមួយបទចម្រៀងល្បីៗជាច្រើនបទ និងក្បាច់រាំប្លែកៗជាដើម។ ចង់ទស្សនាទស្សនីយភាពប្លែកៗទាំងនេះកុំភ្លេចទស្សនាកម្មវិធី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត