© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារីតូចច្រឡឹងគួរអោយស្រឡាញ់ សុខយីង និងលោកពូរបស់នាង បានឡើងមកកាន់កម្មវិធី «គ្រួសាររីករាយ» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ព្រមជាមួយនឹងទឹកមុខរីករាយ ស្រស់ស្រាយ ថែមទាំងពោរពេញទៅដោយភាពជឿជាក់ថាអាចទទួលបានរង្វាន់ពីកម្មវិធី។
ប្រសិនបើក្រឡេកមើលប្អូនស្រី សុខយីង ប្អូនស្រីពិតជានៅក្មេងខ្លាំង ប៉ុន្តែប្អូនអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ និងពោរពេញទៅដោយក្តីស្រឡាញ់។ ប៉ុន្តែនេះគ្រាន់តែជាការបើកឆាកប៉ុណ្ណោះ សម្រាប់ការលេងហ្គេមបានរង្វាន់ឬមិនបាននៅមិនទាន់ដឹងនៅឡើយ ថាតើពូ និងក្មួយអាចយល់គ្នាបានល្អឬយ៉ាណា។
សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី តែងតែមានអាណាព្យាបាលមួយរូបឡើងមកលេងជាមួយ។ ដូច្នេះប្រសិនបើការពន្យល់របស់ប្អូនៗទៅកាន់អាណាព្យាបាលមិនបានច្បាស់លាស់ ឬអាណាព្យាបាលមិនអាចយល់ពីការពន្យល់បានល្អ នោះរង្វាន់អាចនឹងមិនបានទទួលឡើយ។ចុះចំណែកកុមារី សុខយីង និងលោកពូ អាចធ្វើបានល្អកម្រិតណា? មានការតែការរង់ចាំតាមដានទស្សនាជាមួយកម្មវិធី «គ្រួសាររីករាយ» ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃអាទិត្យ វេលាម៉ោង ៧:៣០នាទីតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត