© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«សាមកុក» ដែលភាគច្រើន ទស្សនិកជនមួយចំនួនធំប្រហែលជាធ្លាប់ទស្សនាខ្លះមកហើយនូវដំណើរសាច់រឿងប្រវត្តិសាស្ត្រចិនដ៏ល្បីមួយនេះ។ ដោយឡែក សម្រាប់ការនាំយកនូវបណ្តុំរឿងTVB ថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិននាដើមខែសីហានេះ ក៏ជាផ្នែកមួយនៃរឿង សាមកុក នេះដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែចង់តាមដានទស្សនាខ្លាំងទៀតនោះ គឺមានការលាយបញ្ចូលនូវសម័យកាលអុិនធើណេត និងសម័យកាលបុរាណកាលរបស់ចិន ដែលបង្កើតបានជាសាច់រឿង ដ៏ចម្លែកមួយ។
វៀនសុី ជាកំលោះរូបសង្ហាម្នាក់ ដែលជាទម្លាប់របស់គេចូលចិត្តទៅលើការលេងហ្គេមប្រណាំងជាដើម។ នៅក្នុងហ្គេមនោះដែរ គឺជាហ្គេមបែបប្រយុទ្ធគ្នា ក្នុងសង្គ្រាមក្នុងសម័យកាលរាជកាលដ៏ទៅបីជំនាន់ ដែលគេហៅសាមកុក។ វៀនសុី ក្រៅពីចូលចិត្តលេងហ្គេម គេក៏ជាតួសម្តែងតូចមួយនៅក្នុងសិល្បៈផងដែរ។ ពេលមួយ ដែលវៀនសុីត្រូវបានដើរតួជាកូនទាហាននៅក្នុងសម័យកាលនោះ គេក៏បានជួបនឹងអភូតិហេតុចម្លែកមួយ ដែលបាននាំរូបគេឲ្យវិលត្រឡប់ទៅរកសម័យកាលរបស់រជ្ជកាលទាំងបីជំនាន់។ គ្រប់យ៉ាង កើតឡើងស្ទើរតែមិនគួរឲ្យជឿ ដែលវៀនសុីត្រូវរស់នៅក្នុងអតីតកាលថយក្រោយ រាប់រយឆ្នាំឯណោះ។
នៅពេលដែលគេ បានផ្លាស់ប្តូរជីវិតដែលធ្លាប់តែមានភាពទាន់សម័យ មកជាចាស់បុរាណវិញនោះ តើគេអាចនឹងកែប្រែស្ថានកាលដែលកើតឡើងក្នុងសម័យនោះបានឬយ៉ាងណា? ដើម្បីចង់ដឹងថា តើសាច់រឿងរបស់វៀនសុីដែលនឹងនាំគេវិលទៅរករជ្ជកាលបីជំនាន់ ល្អមើលយ៉ាងណានោះ? សូមទស្សនិកជន តាមដានទស្សនាដែលមានផ្សាយជូននៅភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាមោ៉ង ១២ ថ្ងៃត្រង់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ