© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាច្រើនភាគ ច្រើនវគ្គបានកន្លងផុតទៅ ដែលកាន់តែធ្វើឲ្យទស្សនិកជន តាមដានមិនដាច់ភាគ នៅក្នុងរឿងភាគថៃ រឿង «ភ្លើងស្នេហ៍ភ្លើងច្រណែន » របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ ដំណើរសាច់រឿង នៃសង្គ្រាមជម្លោះរវាងតួអង្គ បងប្អូនស្រីពីរនាក់ គឺ នាង អ៊ុន ធីកា និងអ៊ុន រ៉ាវី ឈានមកដល់វគ្គបញ្ចប់ហើយ ដែលអ្នកទាំងពីរត្រឡប់មកស្រឡាញ់គ្នាដូចជាបងប្អូនឡើងវិញ។ ទស្សនិកជន ប្រហែលជាបានដឹងសាច់រឿងរួចមកហើយ កាលពីវគ្គមុន នៅមុនពេលដែលតួអង្គ នាង អ៊ុនធីកា សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បន្ទាប់ពី និច បានរងរបួសដោយសារស្នាដៃរបស់អ៊ុន ធីកា ហើយនាងក៏ទទួលការឃុំខ្លួនពីនិចអស់ជាច្រើនថ្ងៃមក រ៉ាវីដែលជាបងស្រីក៏សម្រេចចិត្តទៅជួយអ្នកទាំងពីរ ហើយនាំមកកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។ ភាពចងគំនុំ និងការចង់ឈ្នះ កាន់តែខ្សោយចុះបន្តិចម្តងៗ និចបានដឹងខ្លួនថាបានសាងកំហុសយ៉ាងធ្ងន់ទៅលើប្រពន្ធរបស់ខ្លួន ហើយសុខចិត្តលាក់បំាងពីប៉ូលីស នូវការពិតដែលអ៊ុនធីកា មានចេតនា បាញ់សម្លាប់ខ្លួន។ ដំណឹងល្អ សម្រាប់គ្រួសាររបស់អ៊ុនធីកាក៏ចូលមកដល់ខណៈពេលដែលអ្នកទាំងអស់គ្នា កំពុងតែកើតទុក្ខ នោះគឺ អ៊ុន ធីការមានផ្ទៃពោះជាមួយនិចជាលើកដំបូង។
ស្នាមញញឹមបានកើតឡើង ប៉ុន្តែជាអកុសល និចមិនអាចទ្រាំនឹងស្នាមរបួសនៃកាំភ្លើងបាន ក៏បានលាអ្នកទាំងអស់គ្នាជារៀងរហូត។ ដើម្បីតែក្តីស្រឡាញ់ ចុងក្រោយ មុនពេលស្លាប់ និចបានសារភាពពីភាពអចេតនារបស់អ៊ុន ធីកា គឺនាងមិនបានបាញ់សម្លាប់ខ្លួនឡើយ។ អ៊ុនធីកា ត្រូវរស់នៅជាមួយនឹងវិប្បដិសារីអស់មួយជីវិត ដោយសារតែលើកដៃសម្លាប់ប្តីរបស់ខ្លួន ហើយទុកឲ្យកូនក្លាយជាកូនកំព្រាឪពុក។
ដំណើសាច់រឿងមួយ នឹងយ៉ាងណានោះ សូមទស្សនិកជនរង់ចាំទស្សនានៅក្នុងរឿង« ភ្លើងស្នេហ៍ភ្លើងច្រណែន» ភាគបញ្ចប់ ដែលមានផ្សាយជូននៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ