© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០ កម្មវិធី គ្រួសាររីករាយ បានត្រឡប់មកសារជាថ្មីម្តងទៀត ជាមួយវត្តមានរបស់កុមរី ប៉េងស្រ៊ា ជីនម៉ី និងលោកប៉ារបស់នាង។ នៅក្នុងកម្មវិធី ជីនម៉ី និងលោកប៉ា ពិតជាពោរពេញទៅដោយភាពសប្បាយរីករាយ និងព្យាយាមលេងនៅក្នុងកម្មវិធី ដើម្បីទទួលបានរង្វាន់។ ប៉ុន្តែពិតជាគួរអោយសោកស្តាយ ដែលប្អូនស្រី មិនអាចទទួលបានរង្វាន់គ្រប់វគ្គពីកម្មវីធីឡើយ ពោលរង្វាន់ដែលប្អូនទទួលបានគឺជាតុកត្តាខ្លាឃ្មុំដ៏ធំមួយ។
បើទោះបីជាមិនទទួលបានរង្វាន់គ្រប់វគ្គក៏ពិតមែនប៉ុន្តែជីនម៉ី និងលោកប៉ាពិតជាសប្បាយរីករាយដែលបានចូលរួមលេងនៅក្នុងកម្មវិធីនេះ ហើយក៏សូមសរសើរនូវភាពក្លាហានរបស់ប្អូនស្រី ដែលហ៊ានមកលេងក្នុងកម្មវិធីនេះ នឹងអាចបញ្ចេញសមត្ថភាពដែលមានប្រឹងប្រែងលេងក្នុងកម្មវិធី។
សូមបញ្ជាក់ដែរថាសម្រាប់លោកអ្នកដែលចង់អោយបុត្រធីតាចូលរួមលេងកម្សាន្តនិងឈ្នះរង្វាន់ពីកម្មវិធី «គ្រួសាររីករាយ» សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ដល់៨ឆ្នាំ។ កម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត