© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពី រឿងរ៉ាវស្នេហា ប្តីប្រពន្ធរបស់វិជ្ជបុត្រ និងមារតី បានបញ្ចប់ទៅ សាច់រឿងនៅក្នុងរឿង« កាំបិតមុខពីរ» ក៏បានបង្វែរអារម្មណ៍ទស្សនិកជន មកតាមទស្សនាពីខ្សែជីវិតរបស់ អតីតសង្សារចាស់របស់វិជ្ជបុត្រ គឺនីតាវិញម្តង។ វិសុទ្ធ ដែលជាកម្លោះរូបសង្ហា បានចូលមកក្នុងជីវិតរបស់នីតា ជាស្នេហា ហើយពួកគេទាំងពីរហាក់ដូចជា មានចិត្តស្មោះស្ម័គ្រ និងការពារក្តីស្រឡាញ់ ទំនាក់ទំនងរបស់ពួកគេយ៉ាងស្អិតរមួតថែមទៀតផង។
ជាបាបកម្ម ឬជាអ្វីដែលផ្តល់ឲ្យនីតា នូវរឿងរ៉ាវជាច្រើនឧបសគ្គ បើទោះជាបីនាងបានជួបនឹងបុរសចិត្តល្អម្នាក់នេះក៏ដោយ។ ថ្វីត្បិតតែ វិសុទ្ធ មានចិត្តស្រឡាញ់ដោយស្មោះចំពោះ នីតា ប៉ុន្តែបើក្រលេកមើកពីគ្រួសាររបស់វិសុទ្ធវិញ គឺពិតជាដាច់ខាត មិនព្រមឲ្យវិសុទ្ធ ទទួលយកនីតាជាភរិយាឡើយ។
នេះ ក៏ដោយសារតែ ការលិចលឺដំណដឹងមកថា នីតា ធ្លាប់ជាស្រីកំណាន់របស់ វិជ្ជបុត្រ ហើយមិនតែប៉ុណ្ណោះ នាងធ្លាប់មានរឿងអាស្រូវជាមួយនឹង មារតី ប្រពន្ធវិជ្ជបុត្រ ផងដែរ។ រឿងដែលមិនល្អ ជាពិសេស អតីតកាល នីតាបានបំភ្លេចចោល ហើយព្យាយាមកសាងខ្លួនជាមនុស្សស្រីស្អាតស្អំម្នាក់ ដើម្បីឲ្យគ្រួសាររបស់វិសុទ្ធ មើលឃើញពីតម្លៃរបស់នាង ប៉ុន្តែការព្យាយាមនោះ ហាក់ដូចជាមិនអាចហុចផលឲ្យនាងវិញបានសោះ។ ទាំងម្តាយ ទាំងបងថ្លៃ មិនពេញចិត្តនឹងវត្តមានរបស់នីតា ចូលមកក្នុងគ្រួសាររបស់គេឡើង។
នៅភាគបញ្ចប់ ទស្សនិកជននឹងបានទស្សនាជាមួយនឹងឈុតឆាកកាន់តែល្អមើលខ្លាំងឡើង ពីខ្សែជីវិតរបស់នីតា ដែលនាង និងវិសុទ្ធ ពិតជាសម្រេចនូវបំណងប្រាថ្នាលើក្តីស្នេហាមួយនេះបាន? ដើម្បីចង់ដឹងកានក់តែច្បាស់ សូមកុំភ្លេចរង់ចាំទស្សនាភាគបញ្ចប់ នៅក្នុងរឿង «កាំបិតមុខពីរ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ