© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រំកិលដូចដល់សប្តាហ៍ថ្មីនៃកម្មវិធី Ganzberg Uber Concert 2020 ពីកម្មវិធីក៏បានអញ្ជើញទាំងតារាចម្រៀងរ៉េប និងតារាចម្រៀងល្បីៗជាច្រើនដួងមកចូលរួមអង្រួនឆាកតន្ត្រីនារាត្រីចុងសប្តាហ៍ដ៏សែនមនោរម្យនេះ។ វត្តមានរបស់តារាចម្រៀងរ៉េបលោក នេន ទុំ បានត្រៀមខ្លួន ជាមួយបទចម្រៀងរ៉េបពីរោះៗ រួមទាំងមានពាក្យពេចន៍ក្លែមសំដីបែបកំប្លែងៗចែកជូនទស្សនិកជនបានទស្សនា រំសាយអស់ទុក្ខកង្វល់ផងដែរ។
ក្រៅពីលោក នេន ទុំ ក៏នៅមានតារាចម្រៀងដែលជាបុរសសង្ហារ សំលេងស្រទន់ មានមន្តស្នេហ៍លោក នី រតនា លោកនឹងមកបង្ហើរសំនៀងដ៏ក្រអួនក្រអៅ មានចង្វាក់ញាក់ និងមនោសញ្ចេតនាជ្រាលជ្រៅ ដែលសុទ្ធសឹងតែជាបទទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន និងអ្នកគាំទ្រ។
តារាចម្រៀងស្រីល្បីសម្លេងពីរោះមិនធម្មតាបីដួងទៀតដូចជា កញ្ញា ឈីន ម៉ានិច្ច កញ្ញា សោម៉ា និងកញ្ញា ណាណៃ នឹងបង្ហាញជូនបទចម្រៀងជាច្រើនបទ អមជាមួយនឹងក្បាច់រាំថ្មីៗ បទចម្រៀងពីរោះៗ នៅលើតន្ត្រី Ganzberg Uber Concert 2020 នៅសប្តាហ៍នេះដូចគ្នា។
កុំភ្លេចទស្សនាកម្មវិធី Ganzberg Uber Concert 2020 ដែលមានផ្សាយជូនទស្សនាផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ វេលម៉ោង ៨:០០យប់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត