© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការប្រកួតម៉ារ៉ាតុនដ៏អស្ចារ្យនៃកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE ស្វែងរកប្រយុទ្ធ ចិត្តមោះមុតដណ្ដើមប្រាក់២លាន៦សែនរៀល បន្តចូលមកដល់ទៀតហើយនៅថ្ងៃអាទិត្យ ទី០២ ខែសីហា។ សប្ដាហ៍ថ្មីនេះ ប្រមូលផ្ដុំសុទ្ធតែអ្នកប្រយុទ្ធជើងខ្លាំងប្រចាំទម្ងន់៥៤គីឡូក្រាម មកពី៤ទិសផ្សេងគ្នា ប្រជែងពានម៉ារ៉ាតុន និងប្រាក់លាន រួមមាន យីប ឌុក, វ៉ន វុន, ធន់ ស៉ីហុង និង លន់ សៀកឡុង។
ដូច្នេះក្នុងចំណោមអ្នកស្នងគុនខ្មែរវ័យក្មេងកំពុងរះទាំង៤ តើនរណាជាម្ចាស់ពាន រួមទាំងប្រាក់រង្វាន់២លាន៦សែន?ក្រៅពីការប្រកួតម៉ារ៉ាតុនដ៏កក្រើកនេះ នៅលើសង្វៀនតែមួយការប្រកួតមិត្តភាពជក់ចិត្តទៀត គឺ កែងមុតជង្គង់រហ័ស អេ ណារ័ត្ន ប៉ះ កីឡាករមាឌល្អិតចិត្តពាសមេឃ យុគ យក្សផ្លៃ និង ជំនួបជម្រះបញ្ជីចាស់រវាង ឃីម ប៉ូរា និងតាញ់ មករា។
សូមកុំឲ្យទស្សនីយភាពដ៏កក្រើកនេះរំលង់ផុតទៅ រង់ចាំទស្សនានៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន ផេកហ្វេសប៊ុក PNN SPORTS និង ផេក ISI STEEL ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ!
ដោយ៖ លី ហួរ