© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងសាច់សខ្ចីវ័យក្មេងកញ្ញា អ៊ីឡា កំពុងតែត្រូវបានគាំទ្រដោយយុវវ័យជាច្រើន ដោយសារតែកញ្ញាមានរូបសម្រស់ស្រស់ស្អាត ជាពិសេសបទចម្រៀងរបស់កញ្ញា និងទឹកដមសម្លេងបានធ្វើអោយយុវវ័យកក្រើកគាំទ្រកញ្ញាយ៉ាងខ្លាំងលើវិថីសិល្បៈចម្រៀង។ចុងសប្តាហ៍នេះពីកម្មវីធី Boostrong Gold Medal Concert នឹងអញ្ជើញកញ្ញាឡើងមកបកស្រាយបទចម្រៀងពីរោះៗជាច្រើនបទជាពិសេសគ្រប់បទចម្រៀងរបស់កញ្ញាដែលនឹងត្រូវលើកឡើងមកបកស្រាយក្នុងកម្មវិធី កញ្ញានឹងច្បិចយកអត្ថន័យពិសេសក្នុងបទចម្រៀងមកបង្កើតជាសាច់រឿងខ្លី ដែលជាចំណីចក្ខុថ្មីសម្រាប់អ្នកគ្នាផងដែរ។
នៅមានតារាចម្រៀងចាស់វស្សារ កញ្ញា លាង សុផាឡែន ក៏នឹងមកបង្ហាញវត្តមានលើឆាកតន្ត្រី Boostrong Gold Medal Concert ផងដែរ។ ទស្សនិកជនធ្លាប់បានដឹងរួចមកហើយថាកញ្ញា សុផាឡែន គឺជាតារាចម្រៀងមួយរូបដែលអាចរក្សារតំណែងជាតារាចម្រៀងបានយូរគួរសម និងថែមទាំងមានអ្នកគាំទ្រកញ្ញាភ្លូកទឹកភ្លូកដីផងដែរ។ រាល់វត្តមានរបស់កញ្ញា គឺតែងតែមានអ្វីដែលថ្មីជានិច្ចសម្រាប់អ្នកគាំទ្ររបស់កញ្ញា។
កម្មវិធី Boostrong Gold Medal Concert ក៏នៅមានតារាចម្រៀងពីរដួងផ្សេងទៀតផងដែរ ដូចជាលោក លន់ សុបិន្ត និងកញ្ញា លយ ពស៊ាង។ តារាចម្រៀងទាំងពីរក៏មានបទចម្រៀងពីរោះៗសម្រាប់កំដរអារម្មណ៍ទស្សនិកជនផងដែរ។
ដូច្នេះចង់ដឹងថាតើតារាចម្រៀងទាំងបួនរូបខាងលើមានបទចម្រៀងអ្វីខ្លះ? ឈុតឆាកសម្តែងជាសាច់រឿងក្នុងអត្ថន័យបទចម្រៀងចាក់ដោតអារម្មណ៍ខ្លាំងយ៉ាងណានោះ! កុំភ្លេចបើកប៉ុស្តិ៍ ភីអិនអិន ទស្សនាការផ្សាយផ្ទាល់កម្មវិធីតន្ត្រី Boostrong Gold Medal Concert នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត