ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

រឿង«សុបិន្តបុស្បា»

២០ កក្កដា ២០១៧

 

រឿង «សុបិន្តបុស្បា» គឺជាខ្សែភាពយន្តលាយឡំទាំងមនោសញ្ចេតនា កំប្លែង រៀបរាប់ពីជីវិតសាមញ្ញរបស់នារីម្នាក់គឺ Sui (Margie) ដែលជាមនុស្សស្រីដែលសាមញ្ញ គ្មានភាពទាក់ទាញ ប៉ុន្តែនាងបានលួចស្រឡាញ់ Rangsit (Chakrit Yamnarm) ដែលជាបុរសសង្ហារនិងជាអ្នកធ្វើការជាមួយគ្នា។ ដោយសារតែមានរូបរាងមិនសូវស្អាត Sui មិនទទួលបានការចាប់អារម្មណ៍ពីRangsit ទេ សូម្បីតែខ្លួននាងផ្ទាល់ក៏មិនពេញចិត្តនូវរូបរាងរបស់ខ្លួនឯងដែរ នាងតែងតែប្រាថ្នាអោយខ្លួនឯងក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ ថ្ងៃមួយ Sui ក៏បានជួបជាមួយនឹងបុរសចំណាស់ម្នាក់ដែលមានវេទមន្តពិសេស អាចផ្លាស់ប្តូរវិញ្ញាណគ្នាបាន។ បុរសចំណាស់ម្នាក់នោះក៏បានធ្វើអោយបំណងប្រាថ្នារបស់Suiបានសម្រេច។ Sui នាងតែងតែចង់ផ្លាស់ប្តូរវិញ្ញាណជាមួយនារីគ្រប់រូបដែលនាងគិតថាពួកគេជាមនុស្សអស្ចារ្យ និងស្រស់ស្អាត ប៉ុន្តែបន្ទាប់ពីផ្លាស់ប្តូរហើយ នាងបានគិតថា តាមពិតជីវិតរបស់ពួកនាងក៏មានបញ្ហាលំបាកដូចគ្នា។ តើវាសនារបស់Sui នឹងទៅជាបែបណា? តើSui អាចនឹងទទួលបានភាពរីករាយក្នុងជីវិតនាងដែរទេ? 

 

Warit Sirisantana

 

 

Margie Rasri Balenciaga

 

 

 


តួឯក៖ Warit Sirisantana និង Margie Rasri Balenciaga

 

ផ្សាយជូនទស្សនា៖ ចាប់ពីថ្ងៃទី ២៥ ខែកក្កដា រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៩-១០យប់

 

Copyright © 2017 PNN TV. All Rights Reserved.