© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីស្ថានីយ៍ទូរទស្សន៍នៅកម្ពុជា ដែលឈានមុខគេ ទៅលើវិស័យភាពយន្តភាគ ភីអិនអិន តែងតែពាំនាំយកនូវកម្រងខ្សែរឿងជាច្រើន មកបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជា ហ្វេនៗ កម្សាន្តជាហូរហែរ។ ជាមួយគ្នានេះដែរ សម្រាប់រឿងភាគថៃ ដែលនឹងមានវត្តមានចូលមកបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ នាចុងខែកក្កដានេះដែរ គឺកាន់តែល្អមើលខ្លាំងជាងមុន នោះគឺ រឿង« ស្នេហ៍ធ្លាក់ពីលើមេឃ»។
បើទោះបីជាសាច់រឿងមួយ ដែលបង្ហាញពីមនោសេញ្ចេតនា ស្នេហាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្វីដែលនឹងធ្វើឲ្យទស្សនិកជនចាប់អាម្មណ៍ជាងនេះទៅទៀតនោះ គឺបង្ហាញអំពី អ្វីដែលជាភាពចៃដន្យ ដែលអាចនឹងកើតឡើងក្នុងជីវិតមនុស្សម្នាក់ៗដោយមិនបានត្រៀមទុកជាមុន។ តួយ៉ាង ដូចជាតួអង្គ នាង តុងរ៉ាក់ ដែលជាក្មេងស្រីម្នាក់ មានការតស៊ូ ខិតខំប្រឹងធ្វើការដោយកម្លាំងញើសឈាម ។
នាងមានបងប្អូនស្រីពីរនាក់ ដែលបងស្រីរបស់នាង ប្រាដា ជាអកុសល គាត់មានបញ្ហាសុខភាព មិនអាចនឹងពរពោះកូនឲ្យមនុស្សប្រុសជាទីស្រឡាញ់បាន។ ប្រដា ស្រឡាញ់គ្នាជាមួយកូនប្រុស មហាសេដ្ឋីម្នាក់ ឈ្មោះ ណាត់ ដែលជាតន្ត្រីករ។ ដោយសារតែការមិនសមបំណង ណាត់ បានដឹកដៃប្រាដារត់ចេញពីផ្ទះ ឲ្យឆ្ងាយជាមួយប្អូនស្រី ហើយសាងជីវិតថ្មី។ ពួកគេ ចង់បានកូន ដើម្បីស្នងមរតក ប៉ុន្តែដោយសារតែ ប្រាដាមិនអាចមានផ្ទៃពោះបាន គេក៏បានសុំឲ្យ តុងរ៉ាក់ដែលជាប្អូនស្រីបង្កើត ពរពោះជំនួសតែម្តង។
បញ្ហា ចេះតែកើតឡើងចំពោះអ្នកទាំងពីរ ដោយសារតែមានការតាមសម្លាប់ពីអ្នកឈ្នានីស ហើយចុងក្រោយ ពួកគេក៏បានស្លាប់បាត់បង់់ជីវិត បន្សល់ទុកតែកូននៅក្នុងផ្ទៃរបស់ តុងរ៉ាក់។ តុងរ៉ាក់ ក៏បានជួបនឹង កីមហាន ដែឡជាប្អូនប្រុសរបស់ ណាត់។ ពួកគេ ទាំងពីរក៏មើលថែគ្នា ហើយក៏បានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយគ្នាខ្លាំងឡើងៗ។
តើការរពពោះជំនួស នឹងបង្ហាញឲ្យយើងបានដឹងអ្វីខ្លះ ពីជីវិតមនុស្សស្រីម្នាក់ ដែលកំពុងតែមានផ្ទៃពោះ ដោយមិនរួមរស់ជាមួយនឹងស្វាមី? ហើយ តួអង្គ នាងតុងរ៉ាក់ ដែលជាអ្នក ថែរក្សាទាយាទស្នងមរតក នឹងជួបនឹងបញ្ហាអ្វីបន្តទៀត? ទាំងអស់នេះ នឹងបកស្រាយនៅក្នុងរឿងភាគថៃ រឿង« ស្នេហ៍ធ្លាក់ពីលើមេឃ» ដែលនឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០នេះតទៅ។ ម៉ោងចាក់ផ្សាយជាទូទៅ ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ