© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាពិតជាពិបាកខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ ដែលមានគោលដៅជីវិត ផ្ទុយស្រឡះពីអ្វីដែលគ្រួសារចង់បាន។ តួយ៉ាង ដូចជា តួអង្គ ណាវី ដែលជាក្មេងស្រីម្នាក់ មានចិត្តមានះចង់សម្រេចឲ្យបាននូវក្តីប្រាថ្នារបស់ខ្លួន ដែលនាងចង់ក្លាយជាតារាម៉ូដែល មានកេរ្តិ៍ឈ្មោះបោះសំឡេង ហើយនាំយកភាពល្បីល្បាញនោះត្រឡប់ទៅស្រុកកំណើតនាងវិញ។
មិនបានប៉ុន្មានផង បន្ទាប់ពីលេចលឺដំណឹងថា នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈជាបណ្តើរ ម្តាយឪពុករបស់ណាវីក៏បានឡើងមកទីក្រុង ដើម្បីយកកូនស្រីឲ្យចេញខ្លួនពីទ្រនុំសិល្បៈ ដែលជាអាជីពឪពុកនាងស្អប់ជាទីបំផុត។ ចាប់តាំងពីណាវី ត្រូវបានគេស្គាល់មក នាងក៏ត្រូវបានក្រុមហ៊ុនជាច្រើនទាក់ទងឲ្យផ្សព្វផ្សាយពាណិជ្ជកម្មជាមួយផលិតផលផ្សេងៗ។
ដើម្បីតែមុខមាត់ និងប្រាក់ ណាវីក៏ទទួលការងារនោះ ទោះបីជាត្រូវលះបង់ខ្លួនប្រាណក៏ដោយ។ ដោយសារតែមិនចង់ឲ្យកូនស្រី ផុងខ្លួនធ្លាក់កាន់តែជ្រៅក្នុងជង្រុកសិល្បៈ ឪពុកណាវី បានដាច់ខាត ទោះយ៉ាងណា ឲ្យណាវីបញ្ឈប់ជាបន្ទាន់ ជាមួយនឹងក្រុមហ៊ុនទាំងអស់នោះ។ នេះហើយ ដែលជាឧបសគ្គ ដែលណាវី ត្រូវសម្រេចចិត្តថា តើគួរជ្រើសរើស រវាងគ្រួសារ ឬជីវិតផ្ទាល់ខ្លួន។
ចុងក្រោយ ណាវីក៏សម្រេចចិត្តដើរផ្លូវរបស់ខ្លួន ហើយមិនខ្វល់ពីក្តីសង្ឃឹមរបស់ឪពុកម្តាយទៀតទេ។ តើណាវី ធ្វើនេះត្រឹមត្រូវដែរឬទេ? ហើយនាងនឹងជួបរឿងអ្វីខ្លះ នៅលើផ្លូវដែលនាងសម្រេចចិត្ត? ទាំងអស់នេះ មាននៅក្នុងឈុតឆាកនៃភាគបន្ទាប់ ក្នុងរឿង «អ្នកទីបី» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ