© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីច្រើនភាគ នៅក្នុងរឿង «កាំបិតមុខពីរ » បានកន្លងផុតទៅ ទស្សនិកជនក៏បានទស្សនាសាច់រឿងជាច្រើន ដែលឆ្លុះបញ្ចំាងពីទង្វើមិនទទួលខុសត្រូវ និងសប្បាយភ្លើតភ្លើន ភ្លេចគិតប្រពន្ធកូន របស់តួអង្គវិជ្ជបុត្រ។ ក្រោយពី វិជ្ជបុត្រ បានប្រព្រឹត្តិរឿងដ៏គួរឲ្យអាម៉ាស់បំផុតនៅក្នុងផ្ទះ ជាមួយ នាងចាន់ បងប្អូនស្រីជីដូនមួយរួចមក មារតី ជាប្រពន្ធ ក៏សម្រេចចិត្តចុះចោលផ្ទះ ហើយទៅផ្ទះខាងគ្រួសាររបស់នាងវិញ។
បើអារម្មណ៍ជាប្រពន្ធ ប្រហែលជាគ្មានមនុស្សស្រីណាម្នាក់ អាចស៊ូទ្រាំជាមួយនឹងស្វាមីដែលមានសន្តាន ចរិតព្រានដូចជា វិជ្ជបុត្របានឡើយ ។ ហេតុនេះហើយ ទើប នាងមារតី ត្រូវបង្ខំចិត្ត ផ្តាច់ចោលចំណងស្នេហ៍អាពាហ៍ពិពាហ៍គ្មានន័យមួយនេះចោលតែម្តង។ ក្រោយពីនោះ វិជ្ជបុត្រ ហាក់ដូចជាដឹងខ្លួន ពីកំហុសដែលបានធ្វើ ហើយទាមទារសុំគ្រប់យ៉ាង ឲ្យមារតីលើកលែងទោសឲ្យខ្លួន។ ទោះជាយ៉ាងណា ក៏មារតីមិនអាចនឹងត្រឡប់ថយក្រោយបានដែរ ព្រោះនាងនៅតែដិតដាមជាមួយនឹងរូបភាពដែលវិជ្ជបុត្រធ្វើបាបផ្លូវចិត្តរបស់នាង។
មារតី មិនចង់ឈឺចាប់ ម្តងហើយ ម្តងទៀត ទើបនាងមិនអាចឲ្យវិជ្ជបុត្រ ទទួលយកនាងជាប្រពន្ធវិញនោះទេ សូម្បីតែការរាប់អានជាមិត្តភក្តិក៏នាងមិនអាចធ្វើបានដែរ។ ចំណែកវិជ្ជបុត្រវិញ ក្រោយពីរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីយកចិត្តរបស់មារតីត្រឡប់មកវិញ ប៉ុន្តែនៅតែមិនបានផល។ ចុងក្រោយ វិជ្ជបុត្រ ក៏បានសារភាពដោយត្រង់ៗ ផ្ញើរទៅកាន់មារតី អំពីកំហុសរបស់ខ្លួន ។ បើអាចទាញពេវេលាឲ្យថយក្រោយវិញបាន ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីគ្រួសារមួយនេះ ។
មួយឃ្លានេះ តើមារតីនឹងមានអារម្មណ៍បែបណា ហើយនាងអាចនឹងលើកលែងទោសឲ្យវិជ្ជបុត្របានដែរឬយ៉ាងណា? ដើម្បីចង់ដឹងថាសាច់រឿង អ្នកទាំងពីរ នៅក្នុងឈុតឆាកនៃភាគបន្ទាប់ បែបណានោះ? សូមរង់ចាំទស្សនានៅក្នុងរឿង« កាំបិតមុខពីរ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ