© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«អ្នកទីបី» ខ្សែភាពយន្តភាគខ្មែរដែលទើបតែចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនជាលើកដំបូងនេះដែរ គឺបានឆ្លុះបញ្ចាំងពីជីវិតក្មេងស្រីម្នាក់ដែលមានចិត្តមានះចង់ចូលប្រឡូកក្នុងវិស័យសិល្បៈ ដែលមិនមែនជាគោលដៅរបស់គ្រួសារ ម្តាយឪពុកនាងឡើយ។ ណាវី ដែលបានចាប់ផ្តើម កែប្រែជីវិតនាងឲ្យខិតចូលកាន់តែជ្រៅក្នុងរង្វង់សិល្បៈ គឺកំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង។
ការរីករាយ និងក្តីសង្ឃឹមរបស់ណាវីទៅនឹងអ្វីដែលនាងទទួលបាននៅលើវិថីសិល្បៈជាតារាម៉ូដែលនេះដែរ គឺមិនខុសពីការនាំយកការខកចិត្តទៅឲ្យគ្រួសារនាងឡើយ ជាពិសេស ឪពុករបស់នាង។ បន្ទាប់ពីណាវី ត្រូវបានជាប់ជាជ័យលាភីតារាម៉ូដែលជួរមុខនៅក្នុងកម្មវិធីបង្ហាញឈុតសម្លៀកបំពាក់មួយ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយពីនាង រហូតលឺដំណឹងនេះទៅដល់ ម្តាយឪពុកនាងនៅឯខេត្តកោះកុង។ គ្រាន់តែបានដឹងថា កូនស្រីរបស់ខ្លួន ចាប់ផ្តើមធ្វើខុសពីក្តីបណងរបស់ខ្លួនហើយ ឪពុករបស់ណាវី កាន់តែខកចិត្ត ហើយរកវិធីយ៉ាងណា ដើម្បីអូសទាញណាវីឲ្យត្រឡប់មកបំពេញគោលដៅដែលគាត់ចង់បាន ដោយទៅយកណាវីត្រឡប់មករស់នៅស្រុកកំណើតវិញ។
នេះជាឧបសគ្គគ្រួសារដែលណាវីត្រូវប្រឈមមុខ ហើយនៅភាគបន្ទាប់ តួអង្គ ក្មេងស្រីណាវីម្នាក់នេះ អាចនឹងសម្រេចបំណងដែលប៉ងចង់បានកេរ្តិ៍ឈ្មោះក្នុងជីវិតសិល្បៈដែឬយ៉ាងណា? ទាំងអស់នេះ នឹងបកស្រាយនៅក្នុងឈុតឆាកនៃរឿង «អ្នកទីបី» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ