© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវស្នេហា ដែលកប់តាំងពីអតីតជាតិ រវាង តួអង្គគូស្នេហ៍មួយគូ គឺអង្គាបុស្ប និងនាយទ្រព្យ កាន់តែកៀកជិតមកដល់ទីបញ្ចប់ហើយ នៅក្នុងរឿង «ក្លិនផ្កាអង្គាបុស្ប»។ វាប្រហែលជាកម្មពៀរឬយ៉ាងណា ទើបបានជាធ្វើឲ្យគូស្នេហ៍មួយគូនេះ មានចំណងបញ្ហាចាក់ស្រេះ ហាក់ដូចជាស្រមោលខ្មៅងងឹត តាមលងបន្លាចពួកគេឥតមានស្រាកស្រាន្ត។
នៅថ្ងៃចុងក្រោយ ដែលអង្គាបុស្បសម្រេចចិត្តរត់ទៅតាមនាយទ្រព្យ ក៏ជាថ្ងៃដែលរឿងរ៉ាវគ្រប់យ៉ាងហាក់បញ្ចប់ទៅមួយរយៈ ហើយពួកគេក៏បានរស់នៅជាមួយគ្នាដោយសុខសាន្ត យ៉ាងមានក្តីសុខបំផុត។ ពេលវេលាដែលត្រូវមកដល់ ក៏ជាវេនកម្មដែលអ្នកទាំងពីរត្រូវព្រាត់គ្នាមកដល់ គឺមិនអាចជៀសផុតបានឡើយ បើទោះបីជាពួកគេរត់ទៅឲ្យឆ្ងាយពីត្រចៀករបស់ សងពីប និងឪពុកនាងយ៉ាងណា។ បន្ទាប់ពីបានដំណឹងពីអ្នកភូមិដែលរស់នៅក្បែរអង្គាបុស្បហើយ នៅថ្ងៃរៀបការ ឪពុក និងសងពីប បានរួមគំនិតគ្នា មកបំបែកបំបាក់ ចាប់ពង្រាត់ អង្គាបុស្ប ចេញពីនាយទ្រព្យ ហើយជំនួសមកវិញដោយសងពីប ក្លែងបន្លំធ្វើជាអង្គាបុស្បរស់នៅជាមួយនឹងនាយទ្រព្យ។ អង្គាបុស្ប ហេតុតែស្មោះត្រង់ ឆោតល្ងង់ ចាញ់កលល្បិចរបស់សងពីប នាងក៏ត្រូវបានបែកគ្នាពីនាយទ្រព្យជារៀងរហូត ហើយទុកសងពីបនៅបន្លំខ្លួនរស់នៅជាប្រពន្ធរបស់នាយទ្រព្យទៅវិញ។
តើសាច់រឿងនឹងទៅជាយ៉ាងណា ហើយសងពីបអាចនៅធ្វើជាអង្គាបុស្បដល់ពេល ដែលគ្រប់យ៉ាងនឹងត្រូវបញ្ចប់? ដើម្បីចង់ដឹងថា តើស្នេហាត្រីកោណរវាងបងប្អូនស្រីភ្លោះពីរនាក់នេះ នឹងមានដំណើរបែបណានោះ? សូមរង់ចាំទស្សនាភាគបន្ទាប់ទៀត នៅក្នុងរឿង «ក្លិនផ្កាអង្គាបុស្ប »ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ