© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្មីៗនេះតារាចម្រៀងទើបតែរះថ្មីពីរដួងដែលទស្សនិកជនភាគច្រើនបានស្គាល់ពួកគាត់តាមរយៈបទចម្រៀងខ្មែរបុរាណបែបយីកេរគឺលោក មាស ជីវ៉ា និងកញ្ញា មាស សាត់ដានី។ តារាចម្រៀងទាំងពីររូបនេះគឺជាបេក្ខជន បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកចម្រៀងបុរាណពីកម្មវីធី ចម្រៀងខ្មែរជាសកល។
នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា នេះ នៅលើឆាកតន្ត្រីភីអិនអិន Ganzberg Uber Concert នឹងអញ្ជើញតារាចម្រៀងទាំងពីររូបនេះមកបង្ហើរសំនៀងដ៏ក្រអួនក្រអៅ និងជាចំណងដៃពិសេសសម្រាប់ទស្សនិកជន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ទាំងពីរនាក់ នឹងបកស្រាយបទចម្រៀងបីសម័យកាលផ្សេងគ្នា មានទាំងបទចម្រៀងយីកេរ បទចម្រៀងទស្សវត្សរ៍៦០ និងបទចម្រៀងសម័យបច្ចុប្បន្ន។
ក្រៅពីតារាចម្រៀងទាំងពីរដួងខាងលើហើយនោះ ក៏នៅមានតារាចម្រៀងល្បីៗជាច្រើនដួងទៀតដូចជា កញ្ញា សុខ ពិសី លោក ខាន់ ជេមសន៍ លោក សួង សុវណ្ណភារ៉ាប និងក្រុម Rizer Band។
កុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់កម្មវិធី Ganzberg Uber Concert នារាត្រីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ ដល់ម៉ោង ១០:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត