© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងរ៉េបក្នុងក្រុម កូនជ្រូកទាំងបី លោក អធិការ នឹងមានវត្តមានក្នុងកម្មវិធី Freshy Winner នៅសប្តាហ៍នេះ ដោយនឹងធ្វើការប្រកួតប្រជែងជាមួយបេក្ខជនបីរូបផ្សេងទៀតដូចជា កញ្ញា ណាណៃ និងបេក្ខជនពីររូបទៀតដែលជាជ័យលាភីពីការលេងហ្គេមក្នុងទំព័រហ្វេសប៊ុករបស់ទឹកផ្លែឈើ Freshy។
លោក អធិការ បានអះអាងយ៉ាងមុតមាំថាលោកនឹងអាចផ្តួលដៃគូបានមួយរយភាគរយ នឹងអាចឈានទៅដល់វគ្គដណ្តើមទឹកប្រាក់ដប់លានរៀលនៅសប្តាហ៍ទីប្រាំ។ ការរំពឹងខ្ពស់របស់លោកគឺដោយសារតែលោកគឺជាអ្នកគាំទ្រមួយរូបរបស់កម្មវិធីនេះ នឹងធ្លាប់គិតថាវិញ្ញាសារលេងហ្គេមទាំងនេះលោកពិតជាអាចយកឈ្នះប្រសិនបើលោកបានចូលរួមលេង។
ទោះបីជាបែបណានេះគ្រាន់តែជាការតាំងចិត្តរបស់លោកប៉ុណ្ណោះ ដោយម្នាក់ៗនៅមិនទាន់ដឹងទេថាតើខ្លួនអាចឆ្លងកាត់គ្រប់វិញ្ញាសារហ្គេមបានដែរឬទេ? តើនរណាគឺជាអ្នកឈ្នះនៅសប្តាហ៍នេះនឹងអាចឈានទៅកាន់វគ្គទីប្រាំដែលជាវគ្គដណ្តើមទឹកប្រាក់ដប់លានរៀល? រង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner នៅថ្ងៃអាទិត្យនេះ ទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ ដល់ម៉ោង ៨:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត