© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តាមរយៈវីដេអូខ្លីដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ភីអិនអិន PNN TV Cambodia កាលពីពេលថ្មីៗនេះ ឃើញថាកុមារីស្រីនីត ដែលនឹងមកចូលរួមលេងក្នុងកម្មវីធី «គ្រួសាររីករាយ» របស់ស្ថានីយទូរទស្សន៍ភីអិនអិន មើលទៅប្អូនស្រីហាក់បីដូចជាមានភាពរហ័សរហួន ឆ្លាត ឈ្លាសវៃ និងថែមទាំងញញឹមស្រស់ទៀត។
ក្នុងកម្មវីធី «គ្រួសាររីករាយ» នៅសប្តាហ៍នេះប្អូនស្រីនឹងចូលរួមលេងជាមួយលោកប៉ារបស់នាង ដោយត្រូវឆ្លងកាត់វិញ្ញាសារជាច្រើនដើម្បីយករង្វាន់តាមវគ្គនីមួយៗ។ តាមរយៈទឹកមុខញញឹមរបស់ប្អូនស្រី និងលោកប៉ា ពិតជាមានភាពជឿជាក់ខ្លាំងថាអាចឈ្នះនៅក្នុងកម្មវិធីនេះ។ ទោះបីជាបែបណា យើងនៅមិនទាន់ដឹងទេថាតើលទ្ធផលប្អូនស្រីនីតនិងលោកប៉ាអាចឈ្នះគ្រប់វគ្គ ឬក៏ក្នុងវគ្គណាមួយនៃកម្មវិធី។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី គ្រួសាររីករាយ នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទីតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ សូមបញ្ជាក់ដែរថាសម្រាប់លោកអ្នកដែលចង់អោយបុត្រធីតាចូលរួមលេងកម្សាន្តនិងឈ្នះរង្វាន់ពីកម្មវិធី «គ្រួសាររីករាយ» សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ដល់៨ឆ្នាំ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត