© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជីវិតរបស់ណាវី បន្ទាប់ពីផ្លាស់ប្តូរមករស់នៅទីក្រុង នាងបានជួបនឹងបញ្ហា រួមជាមួយនឹងឧបសគ្គ ជាច្រើន មានទាំងការស្រឡាញ់រាប់អាន់ និងច្រណែនឈ្នានីស។ ដោយមានការណែនាំពីមិត្តភក្តិចាស់របស់នាងមក ណាវីត្រូវបានក្លាយជាសិស្ស ហ្វឹកហាត់ រៀនសូត្រ ពី របៀបដើរម៉ូតជាមួយនឹងក្រុម។ នៅក្នុងក្រុមនោះ មានមនុស្សជាច្រើនមិនពេញចិត្តនឹង វត្តមានរបស់ណាវី ប៉ុន្តែនាងមិនបាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញ នាងថែមទាំងបានផ្តល់កម្លាំងចិត្តឲ្យដល់ខ្លួនឯងទៀតផង។
បន្ទាប់ពីបានរៀនសូត្រជាច្រើនថ្ងៃមក គ្រូបង្វឹកក៏បានដាក់មេរៀនឲ្យអ្នកណាដែលមានសមត្ថភាព ដើរនៅលើបន្ទះក្តារកម្រាស់ ៥ តឹកបានយ៉ាងល្អហើយ នឹងផ្តល់ឱកាសបានឡើងសម្តែងបង្ហាញសម្លៀកបំពាក់នៅពាក់កណ្តាលខែក្រោយ។ ណាវី លឺបែបនេះ មានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ហើយកាន់តែប្រឹងប្រែង ដើម្បីឲ្យខ្លួនអាចឡើងទៅលើឆាកមុខមហាជនបាន។ មានមនុស្សមិនច្រើនទេនៅក្នុងក្រុម ដែលអាចធ្វើបាន ក្នុងនោះក៏មានណាវីផងដែរ ដែលនាងអាចឆ្លងកាត់ការធ្វើតេស្តបាន។ នៅថ្ងៃកម្មវិធីមកដល់ ជាមួយនឹងឈុតបុរាណប្រពៃណីយ៉ាងស្រស់សោភាព ណាវីក្លាយជាតារាដែលលេចមុខខ្លាំងជាងគេ និងត្រូវបានប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយពីនាងព្រោងព្រៀត។
ចាប់តាំងពី នាងទទួលបានកេរ្តិ៍ឈ្មោះក្នុងវិស័យដើរម៉ូតរួចមក នាងក៏ត្រូវបានម្ចាស់ក្រុមហ៊ុនសុំឲ្យនាងថតផ្សាយពីឈុត ប៊ីគីនី ហែលទឹកមួយ បញ្ចេញភាពសិចស៊ី ស្ទើរទាំងស្រុង។ ដើម្បីតែទឹកលុយ និងការចង់បានភាពល្បីល្បាញផងនោះ ណាវីក៏សម្រេចចិត្ត ថតឲ្យក្រុមហ៊ុននោះ ដោយមិនខ្លាចញញើតនឹងអ្នកផ្ទះបន្តិចឡើយ។
ចង់ដឹងថា តើការលះបង់ដ៏ធំធេង សូម្បីតែខ្លួនប្រាណ របស់ក្មេងស្រីម្នាក់នេះ អាចឲ្យនាងទទួលបានជោគជ័យលើការងារសិល្បៈ និងធ្វើឲ្យក្តីប្រាថ្នានាងក្លាយជាការពិតដែរឬយ៉ាងណា? ទាំងអស់នេះ មាននៅក្នុងរឿង «អ្នកទីបី »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ