© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គ្រប់រសជាតិ ស្នេហា ភាពប្រជែង តែងតែមាននៅក្នុងរឿងភាគជាច្រើនដែលស្ថានីយ៍ ទូរទស្សន៍ភីអិនអិន បានពាំនាំយកមកចាក់ផ្សាយជូនទស្សនិកជន ទស្សនាពីមួយរឿងទៅមួយ។ ដោយឡែក សម្រាប់រឿងភាគថៃ ដែលកំពុងតែទទួលបានការគំាទ្រខ្លាំង ទៅលើសាច់រឿង កាច់កុង ឌីដងស្នេហានោះ គឺរឿង «ភ្លើងស្នេហ៍ភ្លើងច្រណែន»។
ឈានមកដល់ភាគពាក់កណ្តាលនៃសាច់រឿងនេះ ទស្សនិកជនប្រហែលជាបានស្គាល់តួអង្គសំខាន់ៗនៅក្នុងរឿងនេះរួចមកហើយ រួមមាន តួអង្គ វី តួអង្គ អ៊ុនធីកា តួអង្គ និច និងតួអង្គអាំភូ។ ពួកគេទាំងបួននាក់ គឺជាដៃគូប្រជែងស្នេហ៍ ដែលបានអង្រួនអារម្មណ៍អ្នកតាមដានទស្សនា ចង់ដឹងថា តើតួអង្គណាមួយ ជាអ្នកឈ្នះនៅក្នុងល្បែងស្នេហាមួយនេះ។ ដោយសារតែភាពច្រណែនឈ្នានីស និងចង់មានប្រៀបជាងបងស្រីរបស់ខ្លួន អ៊ុនធីកា បានសម្រេចចិត្តដណ្តើមយកនិចដែលជាអតីតសង្សាររបស់វី បានសម្រេច ហើយរៀបការ ដើម្បីបញ្ឈឺចិត្ត វី ។
និច ប្រៀបដូចជាកូនអ៊ុក តូចមួយ ដែលអ៊ុនធីកា តែងតែប្រើប្រាស់ដើម្បីឌីដងទៅវី។ អ៊ុន ធីកា គឺជាមនុស្សស្រីដែលលំដាប់ហាយសូ ចូលចិត្តប្រើរបស់សុីវីវីល័យ និងឱ្យតម្លៃមនុស្សទាបដូចដី។ និច ត្រូវបានអ៊ុនធីកា មើលងាយ មើលថោក ដោយបោះសម្តីមួយឃ្លា ចំៗតែម្តង « លុយប៉ុនហ្នឹង នាងបំផ្លាញ មិនសំខាន់ តែអ្វីដែលសំខាន់ គឺនិច មានលុយឲ្យនាងបំផ្លាញដែរឬទេ » ? ។ សម្រាប់មនុស្សប្រុស ដែលមានឋានៈតូចទាបដូចជានិច គឺពិបាកទទួលយកពាក្យសម្តីរបស់អ៊ុនធីកាយ៉ាងខ្លាំង ប៉ុន្តែគេមិនងាយនឹងចុះចាញ់ស្រីចិត្តខ្លាំងម្នាក់នេះបានឡើយ។
នៅភាគបន្ទាប់ ទស្សនិកជន នឹងបានទស្សនាឈុតឆាកកាន់តែល្អមើលខ្លាំងទៀត ដោយនិច នឹងសងសឹកទៅ អ៊ុន ធីកាវិញ យ៉ាងសាហាវបំផុត ដោយវិធីត្រជាក់ ទាំងដែល អ៊ុនធីកា មិនបានដឹងខ្លួនទាល់តែសោះ។ ដើម្បីចង់ដឹងថា តើសាច់រឿង អ្នកទាំងពីរ នឹងទៅជាយ៉ាងណា សូមតាមដានទស្សនាភាគបន្ទាប់ ក្នុងរឿង «ភ្លើងស្នេហ៍ភ្លើងច្រណែន» មានផ្សាយជូនចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ