© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីអាថ៌កំបាំងស្នេហារវាង តួអង្គ នាងអង្គាបុស្ប និង នាយទ្រព្យ បានបែកធ្លាយលឺ ដល់ត្រចៀករបស់ នាងសងពីប ដែលជាប្អូនស្រីចិត្តយក្សរួចមក ស្នេហារបស់អ្នកទាំងពីរ ស្ទើរតែជួបឧបសគ្គ គ្មានពេលស្រាកស្រាន្ត។ បន្ទាប់ពីច្រើនវគ្គ ច្រើនភាគបានកន្លងផុតទៅ នាយទ្រព្យ ( ពេទ្យចិន) ក៏សម្រេចចិត្តនាំមនុស្សស្រីដែលខ្លួនស្រឡាញ់ នាងអង្កាបុស្ប រត់ចេញពីផ្ទះ។ អ្វីដែលគួរឲ្យសោកស្តាយនោះ ពួកគេមិនអាចនឹងសម្រេចបំណងប្រាថ្នារបស់ពួកគេបានឡើយ ដែលលើសពីនេះទៀតនោះ ប្អូនស្រីរបស់នាង សងពីប តាមព្យាបាទគ្រប់ពេលវេលាហើយ។
ថ្ងៃមួយ ដែលគ្រប់គ្នា រួមទាំងសងពីប និងឪពុករបស់នាង បានឃើញច្បាស់នឹងភ្នែក នាយពេទ្យ និងអង្គាបុស្ប នៅលើទូកជាមួយគ្នានោះ ដែលពេលនោះ នាយពេទ្យ ក៏បានសារភាពប្រាប់នៅចំពោះមុខតែម្តង។ ចម្លើយ ដែលនាយពេទ្យ បញ្ចេញទៅអ្នកគ្រប់គ្នានោះ គឺបានចាក់ដោតទៅដល់អារម្មណ៍នាងអង្គាបុស្បយ៉ាងខ្លាំង ហើយអ្នកដែលញញឹម ពេញចិត្តនោះ គឺបែរជា នាងសងពីបទៅវិញ។
នាយពេទ្យ ទទួលព្រមរៀបការចូលស្តីដណ្តឹង នាងសងពីប ហើយបណ្តោយឲ្យអង្គាបុស្ប ទៅរៀបការជាមួយនឹង ណយចាន់ទៅវិញ។ អង្គាបុស្ប នាងស្ទើរមិនគួរឲ្យជឿថា នាយពេទ្យ បែរជាសម្រេចចិត្តរើសយក សងពីប ប្អូនស្រីរបស់ខ្លួនទៅវិញ។
ក្រោយពីនោះ ឪពុករបស់នាង បានគ្រោងរៀបចំពិធីរៀបការ សងពីប និង នាយពេទ្យ ហើយអង្គាបុស្ប និងណយចាន់។ តើនេះ អាចជាល្បិចរបស់ នាយពេទ្យ ឬយ៉ាងណា? ហើយតើស្នេហារបស់ពួកគេទាំងពី អាចគេចផុតពីកណ្តាប់ដៃរបស់នាងសងពីប បានដែរឬទេ? ទាំងអស់នេះ មាននៅក្នុងឈុតឆាកបន្ទាប់ នៅក្នុងរឿង« ក្លិនផ្កាអង្គាបុស្ប» ផ្សាយជូនទស្សនានៅភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ