ថ្ងៃសុក្រ ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧

ខ្សែភាពយន្តភាគថៃថ្មីសន្លាងមួយទៀត គីរៀង​ «ភ្លើងស្នេហ៍ភ្លើងគំនុំ» នឹងបង្ហាញវត្តមាននៅភីអិនអិន

១៦ មិនា ២០១៧

ខ្សែភាពយន្តភាគថៃ ជាច្រើនរឿងកន្លងមកហើយ ដែលបានចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនអ្នកទស្សនា មានដូចជារឿង «ភរិយាបណ្តូលចិត្ត» «សុភាពបុរសថៈរថន» និងរឿង «មានសំបុកតែរងារ»ជាដើម។ ដោយឡែករឿងភាគថៃថ្មីមួយទៀត «ភ្លើងស្នេហ៍ភ្លើងគំនុំ» ឬ Fai Lang Fai  នឹងបង្ហាញវត្តមាននៅលើ កញ្ចក់ទូរទ្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីរឿង «សុភាពបុរសថៈរថន»។

 

 

«ភ្លើងស្នេហ៍ភ្លើងគំនុំ» ឬ Fai Lang Fai រៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងកាលពី ២៥ឆ្នាំមុន ដែលប៉ារបស់លីឡា និងប៉ារបស់ណារ៉ុត បានវិនិយោគមុខជំនួញជាមួយគ្នា ប៉ុន្តែមិនយូរប៉ុន្មានប៉ារបស់ណារ៉ុត បានក្បត់ប៉ារបស់លីឡា។ ប៉ារបស់លីឡាត្រូវបានជួបគ្រោះថ្នាក់ចរាចរ ហើយប្រពន្ឋរបស់គាត់ ក៏បានស្លាប់ក្នុងឧបត្តិហេតុនេះ ចំណែកប៉ារបស់លីឡាក៏ត្រូវពិការអស់មួយជីវិត។ បន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើលីឡាទាំងស្រុង ជីវិតក៏ត្រូវបានផ្លាស់ប្តូរ។ នាងគិតថានឹងសងសឹកអ្នក ដែលបានយកអ្វីៗពីប៉ារបស់នាងត្រឡប់មកវិញ។  លីឡាបានប្តេជ្ញាលះបង់ជីវិតដើម្បីបំផ្លាញគ្រួសារ សត្រូវរបស់នាង ដើម្បីចង់ឱ្យប៉ារបស់នាងបានសប្បាយចិត្ត។ ប៉ុន្តែគម្រោងការនេះមិនងាយស្រួលនោះឡើយ ណារ៉ុតតែងតែព្យាយាមការពារ ក្រុមគ្រួសាររបស់ខ្លួន។ ស្របពេលនោះដែរ សេចក្តីស្រឡាញ់ក៏កើតឡើង ណារ៉ុតបានធ្វើគ្រប់យ៉ាងទាំងអស់ ដើម្បីពន្លត់ភ្លើងកំហឹងរបស់លីឡា ដោយព្យាយាមយកចិត្ត និងផ្តល់ក្តីស្រឡាញ់ដល់នាង ។ តើលីឡាព្រមទទួលយកក្តីស្រឡាញ់នេះ ហើយបោះបង់ចោលគំនុំសងសឹកនេះដែរទេ? ទាំងអស់នេះនឹងបង្ហាញជូននៅក្នុងរឿង «ភ្លើងស្នេហ៍ភ្លើងគំនុំ» ផ្សាយជូនចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៩:០០-១០:០០យប់

 

«ភ្លើងស្នេហ៍ភ្លើងគំនុំ» នឹងមានវត្តមានកំពូលតារាសម្តែង ដ៏ល្បីនៃប្រទេសថៃគឺបុរសសង្ហាលោក Boy Pakorn Chatborirak ចាប់ដៃគូជាមួយតួឯកស្រី ដ៏ស្រស់សោភាគឺកញ្ញា Peeranee Kongthai (Matt)។ ដូច្នេះសម្រាប់ប្រិយមិត្តអ្នកគាំទ្រ សូមកុំភ្លេចរង់ចាំតាមដានទស្សនា ខ្សែភាពយន្តភាគថៃលំដាប់លេខមួយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

 

សូមទស្សនាឈុតខ្លីនៃរឿង «ភ្លើងស្នេហ៍ភ្លើងគំនុំ» ខាងក្រោម៖

 

Copyright © 2017 PNN TV. All Rights Reserved.