© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ គ្រួសាររីករាយ ជិតចូលមកដល់សប្តាហ៍ថ្មីហើយ គឺនៅថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ឆ្នាំ២០២០នេះ មានវត្តមានរបស់កុមាររីឆ្លាត ស៊ីណាត សុជាតា និងលោកប៉ារបស់នាង។ បើមើលតាមឃ្លីបវីដេអូខ្លីដែលភីអិនអិន ទើបតែបានបញ្ចេញតាមរយៈបណ្តាញសង្គមហ្វេសប៊ុគថ្មីៗនេះ កុមារី សុជាតា ពិតជាឆ្លាតវៃខ្លាំងមែនទែន ក្នុងការលេងហ្គេមយករង្វាន់ពីកម្មវិធី ជាពិសេសការពន្យល់ទៅកាន់លោកប៉ាពិតជាបានក្បោះក្បាយ។ ទោះបីជាបែបណានៅមិនទាន់ដឹងទេថាតើកុមារី សុជាតា និងលោកប៉ា អាចសហការគ្នាបានល្អប៉ុណ្ណា និងអាចទទួលបានរង្វាន់ពីកម្មវិធីគ្រប់វគ្គទៅផ្ទះវិញដែរឬអត់?
កម្មវីធី «គ្រួសាររីករាយ» តែងតែបានផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៅដល់ក្មេងៗដែលបានធ្វើតេស្តជាប់និងចូលលេងក្នុងកម្មវិធី។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ក្មេងៗដែលចូលរួមលេងសុទ្ធតែជាក្មេងឆ្លាតដែលត្រូវបានទទួលការធ្វើតេស្តរួចរាល់ និងមានភាពក្លាហានក្នុងការលេងហ្គេម។ សូមបញ្ជាក់ដែរថាសម្រាប់លោកអ្នកដែលចង់អោយបុត្រធីតាចូលរួមលេងកម្សាន្តនិងឈ្នះរង្វាន់ពីកម្មវិធី «គ្រួសាររីករាយ» សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ដល់៨ឆ្នាំ៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត