© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីកំពុងតែទទួលបានប្រជាប្រិយភាពនៅស្ថានីយទូរទស្សន៍ភីអិនអិន Freshy Winner កំពុងតែធ្វើអោយទស្សនិកចាប់អារម្មណ៍ខ្លាំង ដោយសារតែបេក្ខជនដែលចូលរួមលេងក្នុងកម្មវិធីអាចទទួលបានប្រាក់លានប្រសិនបើនរណាម្នាក់យកឈ្នះក្នុងកម្មវិធី។ ជាការពិតបេក្ខជនដែលបានចូលរួមលេងក្នុងកម្មវិធីនេះភាគច្រើនសុទ្ធតែស្រមៃថាខ្លួននឹងអាចយកជ័យជម្នះ និងឈានទៅដល់វគ្គដណ្តើមទឹកប្រាក់ដប់លានរៀលនៅវគ្គទីប្រាំនៃកម្មវិធី ហើយក៏មានបេក្ខជនមួយចំនួនទៀតនៅមិនហ៊ានស្រមៃនោះទេថាខ្លួនអាចដណ្តើនជ័យលាភីពីកម្មវិធីបាន ព្រោះនៅមិនទាន់ដឹងពីសមត្ថភាពរបស់ដៃគូ។
លោក រតនៈ ពិសិទ្ធ ដែលជាបេក្ខជនមួយរូបដែលនឹងត្រូវចូលរួមលេងក្នុងកម្មវិធី Freshy Winner នៅសប្តាហ៍នេះ បានដាក់ក្តីរំពឹងខ្ពស់ថាខ្លួនពិតជាអាចទទួលបានជ័យជម្នះ ព្រោះខ្លួនធ្លាប់បានទស្សនាកម្មវិធីនេះនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ហើយអាចស្មានដឹងថាខ្លួនពិតជាអាចឆ្លងគ្រប់វគ្គចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ទន្ទឹមគ្នានេះដែរតារាចម្រៀង កែវ សុបញ្ញា ដែលជាបេក្ខជនក្នុងសប្តាហ៍តែមួយជាមួយលោក រតនៈ ពិសិទ្ធ បែរជាមិនហ៊ានស្រមៃខ្ពស់នោះទេថាខ្លួនអាចយកឈ្នះដៃគូបាន ត្បិថគ្រប់វិញ្ញាសារហ្គេមមិនងាយស្រួលនឹងយកជ័យជម្នះនោះឡើយ។
ក្រៅពីបេក្ខជនដែលជាតារាទាំងពីរដួងខាងលើ ក៏នៅមានបេក្ខជនចំនួនពីររូបផ្សេងទៀត ដែលជាបេក្ខជនជ័យលាភីពីការលេងហ្គេមក្នុងទំព័រហ្វេសប៊ុករបស់ទឹកផ្លែឈើ Freshy។ទោះបីជាបែបណា នៅមិនទាន់ដឹងទេថាតើនរណាជាអ្នកឈ្នះនៅសប្តាហ៍នេះ? មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាជាមួយកម្មវិធី Freshy Winner នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ ដល់ម៉ោង ៨:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត