© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងភាគខ្មែរ ឆ្លុះបញ្ចាំងពីជីវិតគ្រួសារប្តីប្រពន្ធ នាពេលបច្ចុប្បន្ន រឿង «កាំបិតមុខពីរ» បានឈានមកដល់វគ្គមួយ ដែលចាក់ដោតទៅដល់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ជាពិសេស សម្រាប់មនុស្សស្រីដែលជួបវិបត្តិផ្លូវចិត្តក្នុងគ្រួសារ។ តួអង្គ ស្វាមីជើងល្អ ព្រាននារី វិជ្ជបុត្រ កាន់តែផ្គើនមារតី ពីមួយថ្ងៃទៅមួយថ្ងៃ ដោយធ្វើយ៉ាងណា ដើម្បីឲ្យមារតី ដើរចេញពីជីវិតខ្លួន ដើម្បីខ្លួនបានសោយសុខ ជាមួយនឹងស្រីកំណាន់។
អ្នកណាមិនឈឺ អ្នកណាមិនយំ តួយ៉ាងដូចជា តួអង្គ មារតី ដែលមានឈ្មោះត្រឹមតែប្រពន្ធពេញច្បាប់ ប៉ុន្តែគ្មានសិទ្ធិ តវ៉ា សូម្បីតែប្តីមានស្រីនៅនឹងមុខ ក៏មិនអាចនឹងបន្ទោសបានដែរ។ ជាច្រើនខែ បន្ទាប់ពីមារតី បានរៀបការចូលមកធ្វើជាកូនប្រសាររបស់វិជ្ជបុត្រ គឺនាងដូចជា ហាក់ដូចជារស់នៅក្នុងភ្លើងទុក្ខជារៀងរាល់ថ្ងៃ ដោយត្រូវវិជ្ជបុត្រ មិនឲ្យតម្លៃជាប្រពន្ធសូម្បីបន្តិច។
ការតស៊ូ លះបង់ គ្រប់យ៉ាង និងខំរកវីធីសាស្ត្រ បំបែកប្តី ចេញពីស្រី យ៉ាងលំបាក ដែលមារតីបានធ្វើកន្លង ប៉ុន្តែពេលនេះ នាងហាក់ដូចជា បាក់ទឹកចិត្ត មិនចចង់បន្តទៅមុខទៀត ជាមួយនឹងបុរសដូចជាវិជ្ជបុត្រទៀតទេ។ ដោយមិនចង់ឃើញ ប្តីរបស់ខ្លួន មានស្រីបន្តទៀត មារតីអស់ការស៊ូទ្រាំ ហើយសម្រេចចិត្ត លែងលះជាមួយនឹងវិជ្ជបុត្រតាមផ្លូវច្បាប់តែម្តង ដើម្បីឲ្យសាច់រឿងបញ្ចប់។ នៅវគ្គបន្ទាប់ទៀត ជាពេលដែល មារតី ត្រូវចាកចេញ ពីវិជ្ជបុត្រ ហើយទុកឲ្យគេ និងស្រីកំណាន់ រស់នៅជាមួយគ្នាយ៉ាងសុខសប្បាយ។
ចាំមើលដល់ពេលនោះ វិជ្ជបុត្រអាចទទួលយកការលែងលះរបស់មាតីបានដែរឬយ៉ាងណា? ហើយ គេអាចនឹងរស់នៅជាមួយនឹងស្រីអស់ទាំងនោះ បានដល់ពេលណាទៀត? រវាង ស្រី និងប្រពន្ធ តើវិជ្ជបុត្រ សម្រេចចិត្តរើសយកមយណា? សូមកុំភ្លេចរង់ចាំទស្សនា ភាគបន្ទាប់នៅក្នុងរឿង« កាំបិតមុខពីរ »មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ