© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី Freshy Winner នៅសប្តាហ៍ថ្មីនេះកាន់តែប្លែក និងសប្បាយទៀតហើយជាមួយវត្តមានរបស់តារាសម្តែងលោក នូ ឧសភា និងតារាចម្រៀងកញ្ញា ឈីន រតនៈ រួមទាំងតារាជ័យលាភីហ្វេសប៊ុកពីររូបទៀត។ ទាំងបួននាក់បានញុំាងអោយកម្មវិធីទំាងមូលមានភាពសប្បាយរីករាយ និងពិតជាពោរពេញដោយសំណើចជាមួយការលេងហ្គេមពីមួយវគ្គទៅមួយវគ្គ។ តែនៅមិនទាន់ដឹងទេថាចុងបញ្ចប់នៃកម្មវិធីនរណាអាចដណ្តើមបានជ័យលាភីបានទៅលេងនៅវគ្គចុងក្រោយ និងឈានទៅដល់វគ្គដណ្តើមទឹកប្រាក់ដប់លានរៀលនៅសប្តាហ៍ផ្តាច់ព្រ័ត្រ។
ទស្សនិកជនអាចតាមដានទស្សនាកម្មវិធី Freshy Winner នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧ ដល់ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ កម្មវិធីកម្សាន្ត Freshy Winner គឺជាកម្មវិធីមួយដែលផ្តល់ជូននូវភាពសប្បាយរីករាយ ដោយការលេងហ្គេមប្លែកៗ មានការចូលរួមពីសំណាក់តារាល្បីៗ រួមនឹងអ្នកឈ្នះជ័យលាភីពីហ្វេសប៊ុកពីររូបទៀត។ មិនត្រឹមតែប៉ុណ្ណោះ ពីកម្មវីធីក៏ផ្តល់ជូននូវទឹកប្រាក់រហូតដល់ទៅបួនលានរៀលប្រចាំសប្តាហ៍ និងដប់លានរៀលនៅសប្តាហ៍ចុងបញ្ចប់ផងដែរ៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត